ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ មនុស្សជិតបីលាននាក់នៅក្នុងប្រទេសម៉ាឡេស៊ីបានឆ្លងកូវីដ១៩ ខណៈករណីឆ្លងនៅមិនទាន់ជាបានកើនឡើងដល់ជាង ១០០.០០០ នាក់។
កាសែត The Starបានរាយការណ៍ថា ប្រទេសនេះបានរងការវាយប្រហារយ៉ាងដំណំដោយករណីឆ្លងថ្មី ៥ខ្ទង់សម្រាប់រយៈពេល ៦ ថ្ងៃជាប់ៗគ្នា ជាមួយចំនួនឆ្លងខ្ពស់បំផុតគឺ ២០.៩៣៩នាក់ដែលបានរាយការណ៍កាលពីថ្ងៃសុក្រទី១១កុម្ភៈ។
តួលេខប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មានដែលកត់ត្រាដោយម៉ាឡេស៊ីគឺ ២៤.៥៩៩ ករណីនៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២១។
អគ្គនាយកសុខាភិបាលលោកវេជ្ជបណ្ឌិត នួរ ហ៊ីសាម អាប់ឌុលឡា (Noor Hisham Abdullah)បានបង្ហោះសារលើ Twitterថាចំនួនឆ្លងចុងក្រោយបង្អស់នេះបាននាំឱ្យការឆ្លងកើនឡើងនៅក្នុងប្រទេសរហូតដល់ទៅ ២.៩៩៦.៣៦១ នាក់៕
ប្រទេសម៉ាឡេស៊ីកត់ត្រាករណីឆ្លង ៥ តួលេខ ៦ ថ្ងៃជាប់ៗគ្នា