​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ រដ្ឋាភិបាល​បារាំង​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​១១​កុម្ភៈ​ថា ខ្លួន​នឹង​លុបចោល​តម្រូវការ​សម្រាប់​ការធ្វើ​តេស្តិ៍​អវិជ្ជ​មាន​កូ​វីដ​១៩​ចំពោះ​អ្នកដំណើរ​ដែល​ចាក់​​វ៉ាក់សាំង​ទាំងអស់ ដែល​មក​ដល់​ប្រទេស​នេះ​។​

​សេចក្តីថ្លែងការណ៍​របស់​រដ្ឋាភិបាល​បាន​និយាយថា ចាប់ពី​ថ្ងៃ​សៅរ៍​នេះ​តទៅ “​ភស្តុតាង​នៃ​ការចាក់​វ៉ាក់សាំង​នឹង​គ្រប់គ្រាន់​ដើម្បី​មក​ប្រទេស​បារាំង មិន​ថា​អ្នក​មក​ពី​ប្រទេស​ណា​នោះ​ទេ​ពោលគឺ​ដូច​មុន​ពេល​​មាន​ការរីក​រាលដាល​នៃ​មេរោគ​អូ​មី​ក្រុង​យ៉ាង​អ៊ីចឹង​”​។​

​សេចក្តីថ្លែងការណ៍​បាន​និយាយថា ចំណាត់ការ​នេះ​បាន​កើតឡើង​ស្របគ្នា​ជាមួយនឹង “​ដំណាក់កាល​ថ្មី​នៃ​ជំងឺ​រាតត្បាត​ដែល​រំលេច​នៅក្នុង​ប្រទេស​ភាគច្រើន​ដែល​គ្របដណ្តប់​ដោយ​មេរោគ​អូ​មី​ក្រុង​និង​​អត្រា​ចាក់​វ៉ាក់សាំង​ខ្ពស់​”​។​

​សេចក្តីថ្លែងការណ៍​បាន​បន្ថែមថា អ្នកដំណើរ​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​នឹង​នៅតែ​ត្រូវ​បង្ហាញ​ការធ្វើ​តេស្តិ៍​អវិជ្ជមាន ប៉ុន្តែ​វិធានការ​ផ្សេងទៀត​ដូចជា​ការធ្វើតេ​ស្តិ៍ពេល​មកដល់និង​ការធ្វើចត្តា​ឡី​ស័កនឹង​ត្រូវ​ដកចេញ ប្រសិន​បើ​មក​ពី​ប្រទេស​ជាប់​ក្នុង “​បញ្ជី​បៃតង​”​។​

​ទោះយ៉ាងណា​ក៏ដោយ អ្នក​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​មកពី​ប្រទេស​ជាប់​ក្នុង “​បញ្ជី​ពណ៌​ទឹកក្រូច​” របស់​បារាំង នឹង​ត្រូវ​បន្ត​ស្វែងរក​ហេតុផល​សំខាន់​ក្នុងការ​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​បារាំង និង ត្រូវ​ធ្វើតេស្តិ៍​បន្ទាប់ពីបា​ន​មកដល់​។​

​របប​នៃ​ការធ្វើតេ​ស្តិ៍លើ​អ្នកដំណើរ​ចុងក្រោយប​ង្អស់​របស់​បារាំង​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើ​កាលពី​ខែ​ធ្នូ ក្នុង​គោលបំណង​កាត់បន្ថយ​ចរាចរ​នៃ​មេរោគ​អូ​មី​ក្រុង​និង​ទប់ស្កាត់​ការ​ផ្ទុះ​ឡើង​ករណី​ឆ្លង​៕

​អ្នកដំណើរ​មកដល់​ស្ថានីយ​រថភ្លើង​មួយ​នៅ​ទីក្រុង​ប៉ារីស​