ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោក ស សុខា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបើកវគ្គ បណ្តុះបណ្តាល ស្តីពី ”ភ្នាក់ងារគណបក្ស និងអ្នកសង្កេតការណ៍បោះឆ្នោត ជូនដល់គ្រូបង្គោល” របស់ក្រុមការងារអភិវឌ្ឍន៍យុវជន ខេត្តបាត់ដំបង តាមប្រព័ន្ធវីដេអូ Zoom នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២។
វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល ២ថ្ងៃ គឺថ្ងៃទី១២ និងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ លើប្រធានបទ ចំនួន ២ គឺ៖ ប្រធានបទទី១. ច្បាប់បោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ និងប្រធានទី២. ភ្នាក់ងារគណបក្សសង្កេត ការណ៍បោះឆ្នោត ។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្រោមកិច្ចសហការ រវាងគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង និងផ្នែកបណ្តុះ បណ្តាល នៃយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល៕/V-PC