ដោយៈ ភ្នំសន្ទុក / កំពង់ធំ ៖ លោក ងួន រតនៈអភិបាលខេត្តកំពង់ធំ បានថ្លែងថាៈ លោកមេឃុំ និងមន្ត្រីជំនាញ គ្រប់រូប ត្រូវអនុវត្តច្បាប់ អោយបានម៉ត់ចត់ ម៉ឺងមាត់ មានតម្លាភាព សុក្រិត បញ្ហាសំណង់សាងសង់ខុសច្បាប់ នៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ជាហូរហែរ ជៀសវាងមានបញ្ហា ប៉ះពាល់ផលប្រយោជន៍ របស់ប្រជាពលរដ្ឋ ថ្ងៃក្រោយ។
លោក ងួន រតនៈ បានថ្លែងបែបនេះ នៅពេលលោកបានចូលរួម ក្នុងពិធី ប្រកាសតែងតាំង លោក ថូ គឹមស៊ន ជាអភិបាលរង ស្រុកស្ទោងថ្មី នារសៀល ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២។
លោក អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថាៈ ជាទិសដៅចម្បង មន្ត្រីជំនាញគ្រប់រូប ត្រូវយកចិត្តទុកដាក់ ទៅលើថ្នាក់ដឹកនាំ ចាំបញ្ជា ក្រុមប្រឹក្សា ស្រុក និងគណៈអភិបាលនេះ ហើយរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវផ្ដួចផ្តើម គំនិតឆ្លងយោបល់ អនុវត្តទាក់ទងនឹងការបំផ្លាញ ធនធានធម្មជាតិ នៅក្នុងតំបន់បី ការពារទាំងអស់គ្នា។
លោក ថូ គឹមស៊ន អភិបាលរងស្រុកស្ទោងថ្មី បានអោយដឹងថាៈ សក្តានុពល ជាច្រើន ដែលយើងមិនប្រើប្រាស់ ឱ្យអស់ពីលទ្ធភាព និងទាញយកផល ប្រយោជន៍ បាននៅឡើយ ដូចជា វិស័យកសិកម្ម វិស័យទេសចរណ៍ ជាដើម ។ ជាមួយគ្នានេះ អាជ្ញាធរខេត្ត និងមន្ត្រី ជំនាញ ព្រមទាំងគ្រប់ភាគីពាក់ព័ន្ធ សហការគ្នា រួមគ្នា ធ្វើយ៉ាងណា អភិវឌ្ឍន៍ខេត្ត និងសេដ្ឋកិច្ចរបស់ ប្រជាពលរដ្ឋ ឱ្យមានការរីកចម្រើន ដើម្បីសម្រេចឱ្យបានផែនការទាំង អស់នេះ ។
លោក ថូ គឹមស៊ន អភិបាលរងស្រុកស្ទោងថ្មី បានបន្ថែមថាៈ លោកនឹងខិតខំ បង្កលក្ខណៈ ងាយស្រួល ក្នុងការគៀងគរ រកដៃគូវិនិយោគ ជាយុទ្ធសាស្ត្រ រយៈពេលវែង ជាមួយ សក្តានុពលរបស់ខេត្ត សម្រាប់ពេលអនាគត ជាពិសេសធ្វើការវិនិយោគ លើតំបន់ ទេសចរណ៍ វប្បធម៌ និងធម្មជាតិ ជាច្រើនរបស់ខេត្ត៕/V-PC