សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស ប្រជាជន កម្ពុជា និងជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានថ្លែងទៅកាន់សមាជិក សមាជិកា របស់គណៈកម្មាធិការ គណបក្សខេត្តព្រៃវែងថា ត្រូវខិតខំ ផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឲ្យបានល្អ ដោយមិនប្រកាន់និន្នាការ នយោបាយ ធ្វើអំពើល្អ ដោយការមិន រំលោភអំណាច មិនបំពានសិទ្ធិសេរីភាព របស់ ប្រជាពលរដ្ឋ និងត្រូវពង្រឹង គុណភាព សមាជិកមានស្រាប់ ព្រមទាំងពង្រីកសមាជិកថ្មី បន្ថែម និងត្រូវរួមគ្នា ប្រមូលបញ្ហាប្រឈម នៅមូលដ្ឋានមកដោះស្រាយ ដោយគ្មានការ លាក់លៀម។