ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
ច្រាសច្រំ
កិរិយាសព្ទ
ស៊ីដូចគេច្រំបញ្ចូល
ចុះច្រាសច្រំដល់ណាទៅទៀត ! (ព. ទ្រ., ព. ម. ) ។
ដាស់ទំ
នាមសព្ទ
( ព. បុ. ) អធ្រាត្រ, យប់ស្ងាត់, យប់ជ្រៅ
លុះដល់អធ្រាត្រដាស់ទំ ដេកស្ងាត់ជ្រងំ ពុំភ្ញាក់ដល់ម្នាក់ឡើយណា. . (សាស្ត្រាមាយើង)។
ត្រដក់ត្រសុំ
កិរិយាសព្ទ
សន្សំលាក់លៀប ក្បិតក្បៀតទុកសំចៃ
វាចេះត្រដក់ត្រសុំណាស់ ។
ត្រសុំ
គុណសព្ទ
ដែលមានបរិមណ្ឌលល្អមូលជុំគ្នា
មែកត្រសុំ, ម្លប់ត្រសុំត្រសាយ ។
បន្សាំ
បរិវារសព្ទ
ពាក្យបរិវាររបស់ពាក្យ បង្កាត់ ថា
បង្កាត់បន្សាំ គឺនាំកាត់សាំទៅមកស៊ប់ស៊ាំឬនាំឲ្យហ៊ានទៅមកស៊ប់ស៊ាំឥតញញើត ។