ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
កន្សុំ
នាមសព្ទ
សំណុំមែកឈើ ឬ ស្មៅជាដើម ដែលចងក្រសោបគ្នា សម្រាប់ដាក់យកត្រីតូច ៗ ។
កាត់សាំ
កិរិយាសព្ទ
កាត់ទៅមកញយ ៗ ។
ក្រសាំង
នាមសព្ទ
ឈ្មោះឈើមួយប្រភេទ មានផ្លែប្រើជាម្ជូរបាន, ស្លឹកល្អិត, ផ្កាធ្វើជាអន្លក់ទឹកគ្រឿង ឬ ជាបន្លែសម្លកកូរ, ជាឈើមានបន្លា ។
ក្រសាំងទាប
នាមសព្ទ
ឈ្មោះអន្លក់មួយប្រភេទ ដុះក្នុងទីត្រជាក់, ប្រើជាជំនួសសាឡាត់បាន ។
ក្រសាំងទំហំ
នាមសព្ទ
ឈ្មោះដំណាំមួយប្រភេទ ពួកជីរ, ដើមតូចៗ ស្ទើរជាវល្លិ, ស្លឹកវែង, សណ្ឋានប្រហែលនឹងដើមកន្ទាំងហែ ។ ឈ្មោះឈើមួយប្រភេទទៀត មានក្លិនដូចគ្នា ច្រើនមានតែនៅទីភ្នំ ។