ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
តម្កល់
កិរិយាសព្ទ
ទ្រឲ្យខ្ពស់ផុតពីទីប្រក្រតី, ថ្កល់លើអ្វីៗ, តាំង
តម្កល់គ្រឿងសក្ការបូជា ។ តម្កល់ចិត្ត គឺតាំងចិត្តឲ្យនឹង ។
តម្កាត់
នាមសព្ទ
ជំងឺតិចតួច, ជំងឺស្រាលៗ, ថ្កាត់ ។ ច្រើនតែប្រើជាបរិវារសព្ទ សម្រាប់ជារណបនឹងពាក្យជំងឺ
ជំងឺតម្កាត់ (ម. ព. ថ្កាត់ ផង) ។
តម្កុំតម្កើង
កិរិយាសព្ទ
លើក, សរសើរ ឲ្យថ្កុំថ្កើង
តម្កុំតម្កើងកូនឲ្យទាល់តែឡើងចិត្តឡើងចាង ច្រងេងច្រងាងខូចអស់ ។
តម្កើង
កិរិយាសព្ទ
រាប់អានជាថ្កើង ធ្វើឲ្យថ្កើង, ដាក់តម្កល់លើទីខ្ពស់
តម្កើងខ្លួន ។
តម្បាញ
នាមសព្ទ
គ្រឿងប្រដាប់សម្រាប់ត្បាញ
ដាក់តម្បាញ, មូរតម្បាញ ។
ជាងតម្បាញ គឺអ្នកប្រកបមុខរបរខាងត្បាញ, អ្នកចិញ្ចឹមជីវិតដោយការត្បាញ ។