ដោយ÷សុខុមស្ទឹងត្រែង÷មន្ត្រីនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃបានបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ករណីជួញដូរគ្រឿងញៀនដកហូតបានថ្នាំញៀនចំនួន១០ដុំដោយការចុះបង្ក្រាបនោះធ្វើឡើងនៅចំណុចស្ពានទី២ស្ថិតក្នុងភូមិឃុំអូរស្វាយស្រុកបុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែងវេលាម៉ោង ១០ព្រឹកថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២២។

មន្ត្រីដែលស្ថិតក្នុងរង្វង់ចុះបង្ក្រាបបានប្រាប់ឲ្យដឹងថាជនសង្ស័យឈ្មោះភីបម៉ាន់ចាន់កាន់ភេទប្រុសអាយុ២៤ឆ្នាំមានស្រុកកំណើតនៅភូមិថាកាំងស្រុកមួនខេត្តចំប៉ាសាក់ប្រទេសឡាវ។

សមត្ថកិច្ចបានអោយដឹងទៀតថាជនសង្ស័យដែលកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនឃាត់ខ្លួនរួមទាំងវត្ថុតាងចំនួន១០ដុំដែលបានឆ្លងដែនពីប្រទេសឡាវមកកម្ពុជាតាមច្រករបៀងខេត្តស្ទឹងត្រែងនោះត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងដើម្បីសាកសួររកអ្នកពាក់ព័ន្ធបន្ត៕