ដោយៈទេពកង្រី/កំពង់ឆ្នាំង: ប្រជាពលរដ្ឋដែលកំពុងជួបការខ្វះខាតចំនូនប្រាំគ្រួសារ រស់នៅភូមិឧទម្ពរ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ បានទទួលអំណោយមនុស្សធម៌ ពីក្រុមអ្នកជិះកង់ខេត្តកំពង់ឆ្នាំង ។ នេះបើតាមលោក សៀង ប៊ុនណាត ក្រុមប្រឹក្សាភិបាល និងជាស្ថាបនិកមូលនិធិក្រុមកង់កំពង់ឆ្នាំង។
អំណោយដែលយកទៅប្រគល់ជូននៅពេលនេះមាន អង្ករ ត្រីខ មី ទឹកត្រី ទឹកស៊ីអ៊ីវ ម៉ាស និងថវិកាមួយចំនួន។
អំណោយទាំងនេះបានមកពីសមាជិករបស់ក្រុមអ្នកជិះកង់ខេត្តកំពង់ឆ្នាំង និងមួយចំណែកទៀតបានពី សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រីរដ្ឋ មន្ត្រីក្រសួងព្រះបរមរាជវាំងលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រ ឮសួងអភិវឌ្ឍន៍ជនបទ និង លោកស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ។
មេភូមិឧទម្ពរ ឃុំស្វាយជ្រុំលោក ភុនភាន់ និងប្រជាពលរដ្ឋ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សប្បុរសជន និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលបាននាំអំណោយមកផ្តល់ជូនពួកគាត់គ្រាដែលកំពុងជួបការខ្វះខាត និងសូមជូនពរឱ្យក្រុមកង់ កំពង់ឆ្នាំង ព្រមទាំង សម្ដេច ឯកឧត្ដម ជួបប្រទះតែពុទ្ធពរទាំង៤ប្រការគឺអាយុ វណ្ណៈ សុខៈនិងពលៈកុំបីឃ្លៀងឃ្លាតឡើយ ៕