ផ្លូវ​គយគន់​ទេសភាព​សសៀរ​តាម​ចំណោត​ថ្មភ្នំ​ដ៏​ស្រស់ស្អាត​ប៉ុន្តែ​អ្នកខ្លះ​ញាក់សាច់​

2357
ចែករម្លែក
  • 91
    Shares

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ប្រទេស​ចិន​បាន​សម្រុក​សាងសង់​ស្ពាន​កញ្ចក់​ឆ្លង​ជ្រោះ​ឬ​សសៀរ​តាម​ចំណោត​ថ្មភ្នំ​យ៉ាងច្រើន​នៅតាម​តំបន់​ទេសចរណ៍ធម្មជាតិ​នានា​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ និង​ដើម្បី​លើកមុខ​លើក​មាត់​របស់​ខ្លូន​នៅលើ​ឆាក​អន្តរជាតិ​។​

​ជា​លទ្ធផល​នៃ​កិច្ចប្រឹងប្រែង​នេះ​ប្រទេស​ចិន​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១​ក្នុង​ពិភពលោក​ខាង​សាងសង់​ស្ពាន​កញ្ចក់​វែង​បំផុត​។​ទោះជា​យ៉ាងណា​ទន្ទឹមនឹង​ទទួលបាន​សមិទ្ធផល​គួរឱ្យ​ស្ញប់ស្ញែង​នេះ​គេ​ក៏​កំពុងតែ​មានការ​ព្រួយបារម្ភ​ចំពោះ​សុវត្ថិភាព​និង​គុណភាព​នៃ​ស្ពាន​ទាំង​នោះដែរ​។

​ហើយ​នេះ​ជា​ទិដ្ឋភាព​ដ៏​ស្រស់ស្អាត​ប៉ុន្តែ​គួរឱ្យ​ព្រឺព្រួច​នៃ​ស្ពាន​សសៀរ​តាម​ចំណោត​ថ្ម​លើ​ភ្នំ​សាវ​ហ័​រ (Shaohua Mountain) ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្ត​សាន​ស៊ី​ប្រទេស​ចិន​ដែល​គេ​ទើបតែ​ថត​បាន កាលពី​ថ្ងៃទី​១៥​ខែកក្កដា​ឆ្នាំ​២០១៧៕ ប្រែ​សម្រួលៈ ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម