រ​ញ្ជូ​យ​ដី​កម្លាំង​៦,៧​រិ​ច្ឆ​ទ័​រ កើតឡើង​នៅឯ​សមុទ្រ​នៃ​ប្រទេស​ក្រិ​ក​, យ៉ាងតិចណាស់​២​នាក់ ស្លាប់

1054
ចែករម្លែក

​មនុស្ស​យ៉ាងតិចណាស់​២​នាក់ នៅ​កោះ​ខូ​ស (Kos) របស់​ប្រទេស​ក្រិ​ក បាន​ស្លាប់​បន្ទាប់ពីរ​ញ្ជូ​យ​ដី​កម្លាំង​៦,៧​រិ​ច្ឆ​ទ័​របា​ន​វាយប្រហារ​រវាង​ប្រទេស​ក្រិ​ក​និង​តួ​ក​គី កាលពី​ព្រឹក​ថ្ងៃ​សុក្រ​នេះ (​ថ្ងៃទី​២១​ខែកក្កដា​) ។ មនុស្ស​ច្រើន​នាក់​បាន​រងរបួស ខណៈដែល​ផ្លូវ​និង​អគារ​ជាច្រើន​នៅ​តំបន់ឆ្នេរ​សមុទ្រ​តួ​ក​គី និង នៅ​កោះ​ក្រិ​ក បាន​ខូចខាត​ខ្លាំង​។​

​រញ្ជួយ​ដី​នេះ បាន​បង្កឱ្យមាន​រលក​ស៊ូ​ណា​ម៉ិ​តូច​នៅ​ជិត​ប្រទេស​តួ​ក​គី ប៉ុន្តែ តាម​សេចក្តីរាយការណ៍​ថា វា​មិនបាន​បង្ក​ការខូចខាត​ច្រើន​នោះទេ​។​

​ក្រុមមន្ត្រី​ក្រិ​កបាន​និយាយថា ការស្លាប់​និង​របួស​នេះ គឺ​នៅ​កោះ​ខូ​ស​របស់​ក្រិ​ក ដែលជា​តំបន់​ទេសចរណ៍​នេះ ហើយ មនុស្ស​ច្រើន​នាក់​នៅ​កោះ​នេះ​ក៏បាន​រងរបួស​ផងដែរ​។​

​រញ្ជួយ​ដី​នេះ បាន​បង្ក​ការខូចខាត ទាំង​នៅ តួ​ក​គី និង​ក្រិ​ក ៕ ដោយ៖ សុខា

​រញ្ជួយ​ដី​នេះ បាន​បង្ក​ការខូចខាត ទាំង​នៅ តួ​ក​គី និង​ក្រិ​ក

ទីតាំងផ្សាយពាណិជ្ជកម្ម