រយៈពេលពីរសប្តាហ៍នៃខែកុម្ភៈនេះមន្ត្រីនៃដែនជម្រកសត្វព្រៃ របស់មន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង បានចុះឃាត់គោយន្តកន្ត្រៃដឹកកូនឈើ និងឈើអារ ដោយខុសច្បាប់បាន ជាច្រើនគ្រឿង និង ឧបករណ៍ឆក់ត្រីរួមទាំងអាវុធកែឆ្នៃបាញ់សត្វព្រៃជាច្រើនដើម។នេះបើយោងតាមការអះអាងរបស់មន្ត្រីដែនជម្រកសត្វព្រៃរបស់មន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំងកាលរសៀលថ្ងៃទី១៣ ខែកុម្ភៈ ។