ដោយៈ សុវណ្ណកុម្ភៈ / ភ្នំពេញៈ បន្ទាប់ពីបញ្ចប់ការធ្វើតេស្ត កាលពីចុងសប្ដាហ៍មុននោះ នៅយប់ថ្ងៃទី១៤ កុម្ភៈនេះ ក្រុមកម្ពុជា នឹងជួបជាមួយក្រុមមកពីប្រទេសប្រ៊ុយណេ នៅក្នុងព្រឹត្តិការណ៍ ប្រកួតបាល់ទាត់ ពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៍ អាយុក្រោម ២៣ ឆ្នាំ (AFF U-23 Championship 2022) ។

បណ្ដាអ្នកគាំទ្រក្រុមកម្ពុជា មានជំនឿចិត្តថាៈ ការប្រកួតនេះ ក្រុមកម្ពុជា នឹងរកបាន ៣ ពិន្ទុ ជាមិនខាន ។

សូមបញ្ជាក់ថា ក្រុមកម្ពុជា នឹងត្រូវប្រកួតនៅវេលាម៉ោង ៧ យប់ នៅពហុកីឡដ្ឋាន ជាតិមរតកតេជោ បន្ទាប់ពីក្រុមមកពីប្រទេសទីម័រខាងកើត បញ្ចប់ការប្រកួត ជាមួយប្រទេសហ្វីលីពីននោះ ។

កម្ពុជា ស្ថិតនៅពូល A ដែលមាន ៤ ក្រុម គឺ កម្ពុជា ប្រ៊ុយណេ ហ្វីលីពីន និងក្រុម ទីម័រខាងកើត ។ ចំពោះពូល B វិញ មាន ៤​ ក្រុមដែរ គឺ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា និង ឡាវ ។ រីឯពូល C វិញ មានតែ ៣ ក្រុមប៉ុណ្ណោះ ដែលសុទ្ធតែជាក្រុមខ្លាំង គឺក្រុមសឹង្ហបូរី ក្រុមវៀតណាម និង ក្រុមថៃ ។ សូមជូនពរឲ្យ ក្រុមកម្ពុជាជួបសំណាងល្អ នៅក្នុងថ្ងៃប្រកួតបើកឆាកនេះ ៕/V-PC