ប្រែសម្រួល : កញ្ញាដាលីស (ដេលីមែល) ៖ មានការរំខាននៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាកាលពីថ្ងៃអាទិត្យទី១៣កុម្ភៈ ដោយសារតែការធ្លាក់ព្រិលមែនទែនមកភ្លាមៗ។
ក្នុងចំណោមការរិះគន់កីឡាអូឡាំពិកឆ្នាំនេះគឺការពឹងផ្អែកលើព្រិលក្លែងក្លាយ ១០០ ភាគរយ ដោយសារកង្វះទឹកភ្លៀងនៅក្នុងតំបន់ដែលជាធម្មតាទទួលបានព្រិលតិចជាងមួយអ៊ីញក្នុងមួយខែក្នុងរដូវរងា។
ប៉ុន្តែព្រិលបានធ្លាក់មកយ៉ាងខ្លាំងកាលពីចុងសប្តាហ៍ ជាហេតុនាំឱ្យមានការលុបចោលព្រឹត្តិការណ៍ជាច្រើន ខណៈព្រិលជាច្រើនអ៊ីញបានធ្លាក់ចុះក្នុងចន្លោះពេលត្រឹមតែ២៤ម៉ោង។
នៅទីក្រុងចាងចៀគូ (Zhangjiakou) នៅសួនព្រិលជែនធីង (Genting) ការប្រកួតជម្រុះជិះស្គីចុះជម្រាលភ្នំវិញ្ញាសាស្ត្រីត្រូវបានលើកពេលទៅថ្ងៃចន្ទ ដោយសារព្រិលធ្លាក់ខ្លាំងពេក។
កីឡាការិនីសង្ឃឹមឈ្នះមេដាយមាសរបស់ចក្រភពអង់គ្លេសនាង គ្រីស្ទី មៀ (Kirsty Muir) ដែលជាប់ចំណាត់ថ្នាក់លេខ ៥ ក្នុងវិញ្ញាសា Big Air នឹងត្រូវប្រកួតចាប់ដៃគូជាមួយនាង ខាធី សាំមឺហេស (Katie Summerhayes)។
ថ្ងៃទីពីរនៃការហាត់សមចុះពីលើភ្នំនៃវិញ្ញាសាស្ត្រីនៅមជ្ឈមណ្ឌលជិះស្គីភ្នំអាល់ជាតិ (National Alpine Ski) ក្នុងទីក្រុងយ៉ានឈីង (Yanqing) ក៏ត្រូវបានលុបចោលផងដែរ ប៉ុន្តែវិញ្ញាសា Giant Slalom របស់បុរសបានដំណើរការទៅមុខជាធម្មតា៕
ព្រិលធ្លាក់ខ្លាំងបណ្តាលឱ្យការប្រកួតជាច្រើនត្រូវលើកពេលមកថ្ងៃចន្ទវិញ