ប្រែសម្រួលៈបំណង(UKDJ)៖យន្តហោះទម្លាក់គ្រាប់បែកធុនB-52ចំនួនពីរគ្រឿងរបស់កងទ័ពអាកាសអាម៉េរិកបានចេញដំណើរពីមូលដ្ឋានមួយនៅអង់គ្លេសសំរាប់បេសកកម្មពេលយប់នៅលើអឺរ៉ុបកាលពីថ្ងៃអាទិត្យ។
B-52ចំនួនពីរគ្រឿងហោះចេញពីមូលដ្ឋានទ័ពអាកាសអង់គ្លេសហ្វែរហ្វដកាលពីយប់មិញក្រោយពួកវាទៅដល់អង់គ្លេសកាលពីសប្តាហ៍មុន ក្នុងបេសកកម្មកងកម្លាំងទម្លាក់គ្រាប់បែកមួយដែលត្រូវបានរៀបចំទុកយូរមកហើយ តែជួនពេលដែលវិបត្តិអ៊ុយក្រែនផ្ទុះឡើង។
យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រនេះបានទៅដល់អង់គ្លេសកាលពីសប្តាហ៍មុន ហើយយន្តហោះថាយហ្វ៊ូន(Typhoon)របស់អង់គ្លេសបានហោះស្វាគមន៍ពួកវានៅលើឆ្នេរស្កត់លែនខាងលិច។
ពួកវាត្រូវសម្របសម្រួលជាមួយកងត្រួតពិនិត្យការវាយប្រហាររួមរបស់អង់គ្លេសដើម្បីធ្វើការហ្វឹកហាត់គាំទ្រពីអាកាសទ្វេភាគី។ការហ្វឹកហាត់នេះផ្តោតលើការត្រៀមខ្លួននិងអន្តរប្រតិបត្តិការសំរាប់ពួកអ្នកគ្រប់គ្រងការហោះហើរ និងសម្របសម្រួលការវាយប្រហារផ្លូវអាកាស ដើម្បីគាំទ្រកងកម្លាំងជើងគោក៕
B-52ចំនួនពីរគ្រឿងរបស់កងទ័ពអាកាសអាម៉េរិកហោះចេញពីមូលដ្ឋានទ័ពអាកាសអង់គ្លេសហ្វែរហ្វដកាលពីយប់ថ្ងៃអាទិត្យសំរាប់បេសកកម្មសម្របសម្រួលការវាយប្រហារគាំទ្រកងកម្លាំងជើងគោគរបស់សម្ពន្ធមិត្ត