ដោយៈ​សុផល​/​ភ្នំពេញ​៖ ​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​បែប​ឌីជីថល FWD Cambodia កាលពី​ថ្ងៃទី​១៤​ ខែកុម្ភៈ​ បានប្រកាស​សម្ពោធ​ជា​ផ្លូវការ​នូវ​ផលិតផល «LifeCancerCare» ដែលជា​គម្រោង​ធានារ៉ាប់រង​តាមបែប​ឌីជីថល​ពេញលេញ​ដំបូង​បំផុត​ក្នុង​ទីផ្សារ ដែល​ផ្តល់​ការធានារ៉ាប់រង​ទាំង​អាយុជីវិត និង​ការព្យាបាល​ជំងឺមហារីក តាមរយៈ​ប្រព័ន្ធ​អេឡិចត្រូនិក (​គេហទំព័រ E-Commerce) របស់​ក្រុមហ៊ុន FWD​។ អតិថិជន​អាចធ្វើ​ការ​ជាវ​ផលិតផល LifeCancerCare តាមរយៈ​ឧបករណ៍​អេឡិចត្រូនិក​ផ្សេងៗ​បាន​នៅ​គ្រប់​ទីកន្លែង និង​គ្រប់ពេលវេលា​។​

​ចំណុច​ពិសេស​របស់​ផលិតផល LifeCancerCare មានដូចជា​៖
-​ដំណើរការ​ជាវ​ដោយ​មិន​ប្រើ​ក្រដាស​តាំងពី​ដំណាក់កាល​ដំបូង​រហូតដល់​ដំណាក់កាល​ចុងក្រោយ​
-​ឆ្លើយ​នូវ​សំណួរ​សុខភាព​ងាយៗ​ចំនួន ៣ ប៉ុណ្ណោះ​ដើម្បី​បញ្ជាក់ថា​អតិថិជន​នឹង​អាច​ទទួលបាន​ការធានា​
-​មិន​តម្រូវឱ្យ​ពិនិត្យ​សុខភាព​
-​រួមបញ្ចូល​អត្ថប្រយោជន៍​ធានារ៉ាប់រង​អាយុជីវិត និង​ការព្យាបាល​ជំងឺមហារីក​ក្នុង​គម្រោង​តែមួយ​
-​ទទួលបាន​អត្ថប្រយោជន៍​ព្យាបាល​ជំងឺមហារីក​រហូតដល់ ៥ ដង​នៃ​ទឹកប្រាក់​ធានារ៉ាប់រង​អាយុជីវិត​
-​តម្លៃ​សមរម្យ​ចាប់ពី​ត្រឹមតែ​ប្រមាណ $១៥ ក្នុង​មួយឆ្នាំ និង​ទទួលបាន​ការធានា​បន្ត​ក្រោយ ៥ ឆ្នាំ​។​

​លោក ចាន់ រដ្ឋា អគ្គនាយក​របស់​ក្រុមហ៊ុន FWD Cambodia បាន​មានប្រសាសន៍ថា​៖ “​ពួកយើង​ពិតជា​រំភើបចិត្ត​ក្រៃលែង​ដែល​អាចរួមចំណែក​ក្នុងការ​ដឹកនាំ​លើ​ការ ធានារ៉ាប់រង​តាមបែប​ឌីជីថល​សម្រាប់​ប្រជាជន​កម្ពុជា​។ ផលិតផល LifeCancerCare ផ្តល់ជូន​ការការពារ​ដែល​ងាយស្រួល​ជាង​មុន​ដោយ​គ្រាន់តែ​អនុវត្ត​ពីរ បី​ជំហាន​តែ ប៉ុណ្ណោះ​។ ពួកយើង​ប្តេជ្ញា​យ៉ាង​មុតមាំ​ក្នុងការ​ផ្តល់ជូន​បទពិសោធ​ន៍​ធានារ៉ាប់រង​ដែល​សាមញ្ញ​ជាង​មុន រហ័ស​ជាង​មុន និង​មាន​ភាពរលូន​ជាង​មុន តាមរយៈ​យុទ្ធសាស្ត្រ​យក​អតិថិជន​ជា​គោល និង​ផ្តល់​បទពិសោធន៍​ថ្មី​លើ​សេវា​ធានារ៉ាប់រង​ជូន​ដល់​អតិថិជន​។​”

​លោក ប៊ូ ច័ន្ទ​ភី​រូ អគ្គនាយក​និយ័ត​ករ​ធានារ៉ាប់រង​កម្ពុជា​បាន​មានប្រសាសន៍ថា​៖ “​ខ្ញុំ​សូម​កោតសរសើរ​ចំពោះ​ក្រុមហ៊ុន អេ​ហ្វ​ដាប់​ប៊ែ​ល​យូ​ឌី ឡាយ​ហ្វ៍ អ៊ិន​សួ​រេ​ន (​ខេ​ម​បូ​ឌា​) ម​.​ក ដែល​បាន​ប្រឹងប្រែង​រៀបចំ​ផលិតផល​ធានារ៉ាប់រង​នេះ​ក្នុង​គោលដៅ​ជួយ​ជំរុញ​វិស័យ​ធានារ៉ាប់រង​នៅ​កម្ពុជា​ឱ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​ទៅមុខ ហើយ​អ្វីដែល​កាន់តែ​ពិសេស​នោះ គឺ​ការជួយ​ពង្រីក​សេវា​ធានារ៉ាប់រង​ឱ្យ​កាន់តែ​សម្បូរបែប រហ័ស និង​មាន​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ​កម្ពុជា តាមរយៈ​ការផ្ដល់សេវា​លក់​ផលិតផល​ធានា រ៉ាប់រង​តាម អន​ឡាញ នា​ថ្ងៃនេះ​។​”

​ស្ថិរភាព និង​កំណើនសេដ្ឋកិច្ច​ដ៏​ឆាប់រហ័ស​នៃ​ប្រទេស​កម្ពុជា រួម​ជាមួយនឹង​ការកើនឡើង​នូវ​តម្រូវ​ការការពារ​ផ្នែក​ហិរញ្ញវត្ថុ និង​សុខភាព​ផ្តល់នូវ​សក្តានុពល​ដ៏​សំខាន់​ដែល​ញ៉ាំង​វិស័យ​ធានារ៉ាប់រង​អាយុជីវិត និង​សុខភាព​ឱ្យមាន​ភាព​រីកចម្រើន​។ ការកើនឡើង​នៃ​ការប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក និង​កំណើន​យ៉ាង​ឆាប់រហ័ស​នៃ​ការទូទាត់​សាច់ប្រាក់​តាម​ទូរស័ព្ទ ក៏​ជា​ចំណែក​គាំទ្រ​ឱ្យមាន​ការអភិវឌ្ឍ​ប្រព័ន្ធ​ឌីជីថល​ក្នុង​វិស័យ​ធានារ៉ាប់រង​ផងដែរ​។​

​ក្រុមហ៊ុន FWD Cambodia ចាប់ផ្តើម​ប្រតិបត្តិការ​ជា​ផ្លូវការ​ក្នុងប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី​ខែកញ្ញា ឆ្នាំ ២០២១​។ នៅ​ខែមករា ឆ្នាំ ២០២២ ពោលគឺ​រយៈពេល​ជាង​បី​ខែ​ប៉ុណ្ណោះ​គិត​ចាប់ពី​ការសម្ពោធ​ជា​ផ្លូវការ ក្រុមហ៊ុន​ត្រូវបាន​ទទួលស្គាល់​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​បែប​ឌីជីថល​ថ្មី​ដែលមាន​ភាព​ច្នៃប្រឌិត​បំផុត​ក្នុងប្រទេស​កម្ពុជា​ប្រចាំឆ្នាំ ២០២១ ពី​ស្ថាប័ន Global Business Outlook Awards នៅ​ចក្រភព​អង់គ្លេស​។ ក្រៅពី​ផលិតផល LifeCancerCare ក្រុមហ៊ុន FWD Cambodia មាន​ផលិតផល​ផ្សេងៗ​ទៀត ដូចជា FWD​សន្សំ​ខ្លីៗ FWD​សង​កម្ចី និង​គម្រោង​ការពារ​ប​ន្ថែ​ម​លើ​ជំងឺ​ធ្ងន់ធ្ងរ​។

​ក្រុមហ៊ុន FWD ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ឈានមុខ​គេ​មួយ​ក្នុង​តំបន់​អាស៊ី​ដែលមាន​អតិថិជន​ប្រមាណ ១០ លាន​នាក់​ក្នុង​ទីផ្សារ​ចំនួន ១០ ដោយ​ក្នុងនោះ​រួម មាន​ទីផ្សារ​ដែល​រីកចម្រើន​រហ័ស​បំផុត​ក្នុង​ពិភពលោក​លើ​វិស័យ​ធានារ៉ាប់រង​ផងដែរ​។​ក្រុមហ៊ុន FWD ត្រូវបាន​បង្កើតឡើង​ដំបូង​ក្នុង​ទ្វីបអាស៊ី​ក្នុង​ឆ្នាំ ២០១៣ ហើយ​ជា​ក្រុមហ៊ុន​ដែល​ផ្តោត​ការយកចិត្តទុកដាក់​បំ​ផុត​ក្នុង​ការផ្ដល់​បទពិសោធ​ន៍ និង​សេវាកម្ម​ដែល​សាមញ្ញ​ជាង​មុន រហ័ស​ជាង​មុន ងាយស្រួល​យល់​ជាង​មុន ជាមួយ​បច្ចេកវិទ្យា​ឌីជីថល​។ តាមរយៈ​យុទ្ធសាស្ត្រ​ក្នុង​ការយក​អតិថិជន​ជា​គោល ក្រុមហ៊ុន FWD មាន​គោលដៅ​ក្នុង​ការផ្ដល់​បទពិសោធ​ន៍​ថ្មី​លើ​សេវា​ធានារ៉ាប់រង​ជូន​ដល់​អតិថិជន​៕Ph​