ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (CGTN) ៖ ក្រុមហ៊ុន​សាជីវកម្ម​ឧស្សាហកម្ម​អាកាសចរណ៍​ចិន (AVIC) បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​ថា​ការសាកល្បង​រត់​លើ​ផ្លូវ​ជា​លើក​ដំបូង​នៃ​យន្តហោះ​ចុះ​​លើទឹក​ខ្នាត​ធំ​ធុន AG600-1003 របស់​ចិន​ត្រូវបាន​បំពេញ​រួចរាល់​កាលពី​ថ្ងៃទី ៨ ខែ​កុម្ភៈ​។​

​ក្រុមហ៊ុន​បាន​រាយការណ៍​ថា ការរត់​សាកល្បង​ត្រូវបាន​ធ្វើឡើង​តាម​លំដាប់​នៃ​ម៉ាស៊ីន​លេខ ១, ២, ៣ និង ៤ ប្រព័ន្ធ​គឺ​ស្ថិតក្នុង​ស្ថានភាព​ល្អ និង ការចង្អុលបង្ហាញ​នៃ​ប៉ារ៉ាម៉ែត្រ​គឺ​ហាក់ដូចជា​ដំណើរការ​ធម្មតា​។​

​មានឈ្មោះ​កូដ​ថា គុន​ឡុង (Kunlong) យន្តហោះ​ពហុ​គោលបំណង​នេះ​គឺជា​គ្រឿង​បរិក្ខារ​អាកាស​ដ៏​សំខាន់​នៅក្នុង​ប្រព័ន្ធ​សង្គ្រោះ​បន្ទាន់​របស់​ចិន​ដូច​ជា​ការ​ពន្លត់​អគ្គិភ័យ បេសកកម្ម​ជួយ​សង្គ្រោះ​តាម​សមុទ្រ និង​ប្រតិបត្តិការ​សង្គ្រោះបន្ទាន់​សំខាន់ៗ​ផ្សេងទៀត​។​

​ការដំឡើង​យន្តហោះ​នេះ​គឺ​រួចរាល់​ជា​ស្ថាពរ​នៅ​ថ្ងៃទី ២៦ ខែ​ធ្នូ ឆ្នាំ ២០២១ ហើយ​ការសាកល្បង​ប្រព័ន្ធ​នានា រួម​ទាំង​ប្រព័ន្ធ​អាកាសចរណ៍ ការគ្រប់គ្រង​ថាមពល និង​ប្រតិបត្តិការ​កម្លាំង​ទឹក​ក៏​បាន​ធ្វើ​រួច​​រាល់​ដែរ​ចាប់តាំងពី​ពេលនោះ​មក​។ កា ដូចជារ​ត្រួតពិនិត្យ​លើ​ប្រព័ន្ធ​ឥន្ធនៈ​របស់​ម៉ាស៊ីន ប្រព័ន្ធ​កម្លាំង​ទឹក​និង​មុខងារ​ពាក់ព័ន្ធ​ផ្សេងទៀត​ក៏​បាន​ធ្វើឡើង​មុនពេល​ដំណើរការ​ការសាកល្បង​រត់​លើ​ផ្លូវ​​ផងដែរ​។​

​វេបសាយ China Media Group បាន​រាយការណ៍​ថា បន្ទាប់​ពី​យន្តហោះ AG600-1003 យន្តហោះ AG600 ពីរ​គ្រឿង​ទៀត​នឹង​ដំឡើង​រួចរាល់​នៅ​ឆ្នាំនេះ​៕

​យន្តហោះ​ចុះចត​លើទឹក​ខ្នាត​ធំ​ធុន AG600-1003 របស់​ចិន​សាកល្បង​លើ​ផ្លូវ​រត់​លើក​ទី​មួយ​កាលពី​ថ្ងៃទី​៨​កុម្ភៈ