ដោយៈភ្នំសន្ទុក/កំពង់ធំៈ ដូសជំរុញ នៃដូសទី៤ មានសារៈប្រយោជន៍ខ្លាំង ផ្តល់នូវសុខ សុវត្ថិភាពដល់មនុស្សគ្រប់គ្នា មិនថាមនុស្សចាស់ ក្មេងនោះទេ។ លោកសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំបានថ្លែងបែបនេះ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងការបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី៤ ប្រភេទ Pfizer ជូនកងទ័ព អតីតយុទ្ធជន និងគ្រួសារកងទ័ពទូទាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ចំនួន ជាង ៤.០០០ នាក់។
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់យោធិន គ្រួសារយោធិននិងអតីតយុទ្ធជនទាំងអស់ ដែលបាន អញ្ជើញមកចាក់សាំង ត្រូវបន្តការប្រុងប្រយ័ត្នការពារខ្លួនបន្ថែមទៀត ដើម្បីជៀសផុតពីជំងឺកូវីដ-១៩ ដោយត្រូវអនុវត្ត នូវវិធានការ ៣កុំ និង៣ការពារ ឱ្យបានខ្ជាប់ខ្ជួន៕