ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក ស្កុត ម៉ូរីសុន កំពុងប្រឈមមុខនឹងបរាជ័យដ៏ធំនៅក្នុងការបោះឆ្នោតដែលគ្រោងធ្វើឡើងក្នុងរយៈពេលប៉ុន្មានខែខាងមុខ នេះបើយោងតាមការស្ទង់មតិដោយញូវស៍ភូល( Newspoll) ដែលមានការគោរពយ៉ាងខ្ពង់ខ្ពស់ ខណៈរដ្ឋាភិបាលអភិរក្សនិយមរបស់លោកកំពុងតាមពីក្រោយគណបក្សពលករ ឆ្វេងនិយម ដោយសំឡេង ៤៥ ភាគរយទល់នឹង ៥៥ ភាគរយបន្ទាប់ពីសប្តាហ៍ដ៏ចលាចលនៅក្នុងសភា។
លទ្ធផលនេះគឺគ្រាន់តែជាការល្អប្រសើរតិចតួចប៉ុណ្ណោះសម្រាប់រដ្ឋាភិបាលបើធៀបនឹងការស្ទង់មតិរបស់ Newspollកាលពីខែមករា ដែលឃើញបក្សអភិរក្សនិយមមានសំឡេងគាំទ្រ ៤៤ ភាគរយទល់នឹង ៥៦ ភាគរយនៅក្នុងលទ្ធផលដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេលជាងបីឆ្នាំ។
ការស្ទង់មតិថ្មីត្រូវបានធ្វើឡើងនៅចន្លោះថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែកុម្ភៈ ហើយបានចុះផ្សាយក្នុងកាសែត The Australian កាលពីថ្ងៃចន្ទទី ១៤ ខែកុម្ភៈ។
យោងតាមកាសែត The Australian ប្រសិនបើការស្ទង់មតិនេះកើតឡើងម្តងទៀតនៅទូទាំងប្រទេសនៅការក្នុងបោះឆ្នោតបន្ទាប់លោកម៉ូរីសុននឹងធ្លាក់ពីតំណែងជាមួយនឹងការបាត់បង់កៅអីចំនួន ២១ អាសនៈ។
រដ្ឋាភិបាលស្តាំនិយមរបស់អូស្ត្រាលីកំពុងពិបាកបង្វែរការយកចិត្តទុកដាក់របស់អ្នកបោះឆ្នោតឱ្យងាកមកមើលព័ត៌មានសេដ្ឋកិច្ចវិជ្ជមានបន្ទាប់ពីការកើនឡើងករណីកូវីដ១៩យ៉ាងឆាប់រហ័សនៅរដូវក្តៅនិងការកកស្ទះខ្សែសង្វាក់ផ្គត់ផ្គង់បណ្តាលឱ្យធ្នើទទេស្អាតនៅតាមផ្សារទំនើបទូទាំងប្រទេស។
ភាពចលាចលកាន់តែច្រើនបានកើតឡើងកាលពីសប្តាហ៍មុន នៅពេលដែលសភារបស់អូស្ត្រាលីបើកការប្រជុំជាលើកដំបូងក្នុងឆ្នាំ ២០២២។
រដ្ឋាភិបាលត្រូវបង្ខំចិត្តផ្អាកច្បាប់ប្រឆាំងការរើសអើងសាសនាដ៏លេចធ្លោរបស់ខ្លួន បន្ទាប់ពីការប្រជុំសភាបន្លាយពេលរហូតដល់យប់ជ្រៅ ដែលក្នុងនោះសមាជិកសភាប្រាំនាក់របស់ខ្លួនបានបោះឆ្នោតគាំទ្រវិសោធនកម្មរបស់បក្សប្រឆាំង ដែលការពារសិស្សខ្ទើយ (LGBTQ)ពីការបណ្ដេញចេញពីសាលាសាសនា៕
លោកស្កុត ម៉ូរីសុន បានឈ្នះការបោះឆ្នោតយ៉ាងភ្ញាក់ផ្អើលក្នុងឆ្នាំ២០១៩ បន្ទាប់ពីមានសំឡេងទាបក្នុងការស្ទង់មតិ