ដោយៈ​សុផល​/​សៀមរាបៈ ​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និង​ដឹកជញ្ជូន និង​ជា​អនុ ប្រធាន​ប្រចាំការ​នៃ​គម្រោង​ស្ថាបនា ហេ​ដ្ឋា​រ​ច​ន​សម្ព័ន្ធ​ផ្លូវ​៣៨​ខ្សែ​នៅក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប កាលពី ថ្ងៃទី​១៣ ខែកុម្ភៈ ២០២២​បាន​ដឹកនាំ​គណៈប្រតិភូ ក្រសួង​អញ្ជើញ​ជិះ​កង់ ពិនិត្យ​មើលផ្លូវ​ទោចក្រយាន និង​ផ្លូវ​សម្រាប់​អ្នក​ថ្មើរជើង ក្រោយពេល​គម្រោង ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន​៣៨​ខ្សែ នៅ​ក្រុង​សៀមរាប​ត្រូវបាន បញ្ចប់​ជា​ស្ថាពរ​តាម​ផែនការ ដែល​បាន​គ្រោងទុក​។

​យោងតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​បច្ចេកទេស​នៃ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បានឱ្យដឹងថា​គម្រោង​ស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន ៣៨​ខ្សែ នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប បានបញ្ចប់​ជា​ស្ថាពរ​តាំងពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២១ និង​គ្រោង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ក្នុងពេល ឆាប់ៗ​ខាងមុខនេះ​។​

​គួរ​រម្លឹក​ផងដែរ​ថា គម្រោង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្នុង​ក្រុង​សៀមរាប ចំនួន​៣៨​ខ្សែ នេះ មាន​ប្រវែង​សរុប ១០៦,៤២ គីឡូម៉ែត្រ ប្រើប្រាស់​ថវិកាជាតិ ប្រមាណ​ជាង ១៤៩ ២១៦ ៥៩៥ ល្លារ​អាមេរិក​។ ក្នុងនោះ​ចំនួន​ប្រាំបួន​លាន​ដុល្លារ ចំណាយ​លើ​ការងារ​ចាំបាច់​ក្នុងការ​រៀបចំ ស្ថាបនា​ប្រព័ន្ធ​បង្ហូរ​ទឹកភ្លៀង និង​ទឹក​កខ្វក់​ឋិត​ក្រៅ​គម្រោង​។​ការសាងសង់​ខ្សែ ផ្លូវ​ទាំង​៣៨​នេះ ចំណាយ ពេល​សាងសង់​ចំនួន​១៣​ខែ បានប្រកាស​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា​៕​សរន​-PC