លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន និងជាអនុ ប្រធានប្រចាំការនៃគម្រោងស្ថាបនា ហេដ្ឋារចនសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប កាលពី ថ្ងៃទី១៣ ខែកុម្ភៈ ២០២២បានដឹកនាំគណៈប្រតិភូ ក្រសួងអញ្ជើញជិះកង់ ពិនិត្យមើលផ្លូវទោចក្រយាន និងផ្លូវសម្រាប់អ្នកថ្មើរជើង ក្រោយពេលគម្រោង ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាបត្រូវបាន បញ្ចប់ជាស្ថាពរតាមផែនការ ដែលបានគ្រោងទុក។