ដោយៈទេពកង្រី/កំពង់ឆ្នាំង: លោក ឈិន សេងងួន អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងលោកអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុង ពិធីប្រគល់វិញ្ញាបន បត្រមធ្យមសិក្សាបឋមភូមិចំណេះទូទៅនិងសាសនាអ៊ីស្លាមជំនាន់ទី ៦ និងជំនាន់ទី ៧ នាឆ្នាំសិក្សា ២០១៩-២០២០ -២០២១ និងប្រគល់វិញ្ញាបន បត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅនិង សាសនា អ៊ីស្លាមជំនាន់ទី ៣ និងចំនួន ៤ ឆ្នាំសិក្សា ២០១៩-២០២០- ២០២១ នៅក្នុងវិទ្យាស្ថានអប់រំសិក្សា អ៊ីស្លាមសិក្សា កម្ពុជានៅថ្ងៃទី១៤ ខែកុម្ភៈ២០២២ស្ថិតនៅក្នុងឃុំអូឬស្សី ស្រុកកំពង់ត្រឡាច ។
ការប្រគល់វិញ្ញាបនបត្រមធ្យមសិក្សាបឋមភូមិចំណេះទូទៅនិងសាសនាអ៊ីស្លាមនិងវិញ្ញាបនបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅនិងសាសនាអ៊ីស្លាមដល់សិស្សស្ត្រីចំនួន១១៦នាក់រួមជាមួយថវិកានិង អង្ករមួយចំនួន៕/PC