ប្រែសម្រួលៈបំណង(VnExpress)៖ ក្រសួងសុខាភិបាលវៀតណាមកាលពីយប់ថ្ងៃចន្ទទី១៤កុម្ភៈបានប្រកាសចំនួនឆ្លងកូវីដ១៩ថ្មីដល់ទៅ២៩.៤០៣នាក់នៅ៦៣ខេត្តក្រុងដោយរុញចំនួនឆ្លងនៅរលកបច្ចុប្បន្នឡើងដល់២.៥១០.៤៤២នាក់។
ទីតាំងបីមានការឆ្លងច្រើនជាងគេ គឺទីក្រុងហាណូយចំនួន៣.៥០៧នាក់ ខេត្តហាយហ្វឿង ១.៩១៥នាក់និងទីក្រុងហាយហ្វុង ១.៤៨៩នាក់។
កាលពីថ្ងៃចន្ទ វៀតណាមក៏បានរកឃើញអ្នកស្លាប់ដោយកូវីដចំនួន៩១នាក់ថែម នាំអោយចំនួនអ្នកជំងឺកូវីដ១៩ស្លាប់សរុបកើនដល់៣៩.០៤០នាក់។
ចាប់តាំងពីដើមឆ្នាំមក ការឆ្លងកូវីដ១៩បានហក់ឡើងវិញ ជាពិសេសនៅក្រោយការឈប់សម្រាកចូលឆ្នាំថ្មីកាលពីដើមខែ ដោយការឆ្លងកើនពីជាងមួយម៉ឺននាក់មកជាងពីរម៉ឺននាក់ជាប់ៗគ្នា។កាលពីថ្ងៃចន្ទ ប្រទេសនេះបានប្រកាសអ្នកឆ្លងថ្មី២៦.៣៧២នាក់ និង៨៤នាក់បានស្លាប់ថែម។
សូមបញ្ជាក់ថា ប្រជាជនវៀតណាមជាង៧៤,៧លាននាក់បានចាក់វ៉ាក់សាំងកូវីដ១៩ចំនួនពីរដូស និងជាង៣២លាននាក់បានចាក់ដូសទីបី៕
ក្មេងសិស្សសាលាថ្នាក់ទី១បាញ់ទឹកថ្នាំដាក់ដៃដើម្បីសម្លាប់មេរោគនិងវាស់កំដៅមុនចូលរៀនជាលើកដំបូងនៅក្រុងហាណូយ ក្រោយផ្អាកការសិស្សានៅថ្នាក់ផ្ទាល់អស់៩ខែ