ប្រែសម្រួលៈបំណង(បាងកកប៉ុស្តិ៍)៖ក្រសួងសុខាភិបាលថៃបានប្រកាសកាលពីព្រឹកថ្ងៃអង្គារទី១៥កុម្ភៈនេះថា មនុស្ស១៤.៣៧៣នាក់ទៀតបានឆ្លងកូវីដ១៩ និងអ្នកជំងឺកូវីដចំនួន២៧នាក់បានស្លាប់នៅ២៤ម៉ោងកន្លងទៅ បន្ទាប់ពី១៤.៩០០នាក់បានឆ្លងកាលពីមួយថ្ងៃមុន។
គិតចាប់តាំងពីពេលចាប់ផ្តើមលេចជំងឺឆ្លងសកលនេះតាំងពីដើមឆ្នាំ២០២០មក ថៃបានរកឃើញអ្នកឆ្លងសរុប ២.៦២៣.៥៨២នាក់ តែ២.៤៦៧.០៥៥នាក់បានជាសះស្បើយនិង២២.៤៨៩នាក់បានស្លាប់។
ទោះជាចំនួនឆ្លងបច្ចុប្បន្ននៅខ្ពស់ ជាពិសេសនៅក្រោយពេលបុណ្យចូលឆ្នាំចិន ក៏ក្រុមការងារកូវីដរដ្ឋាភិបាលរំពឹងថាវាចាប់ផ្តើមធ្លាក់ចុះ។
កាលពីថ្ងៃសៅរ៍ថៃបានប្រកាសរកឃើញអ្នកឆ្លងថ្មី១៦.៣៣០នាក់នៅ២៤ម៉ោងកន្លងទៅ បន្ទាប់មកថ្ងៃអាទិត្យ ១៥.៨៨២នាក់ ថ្ងៃចន្ទ១៤.៩០០នាក់និងថ្ងៃអង្គារនេះ ១៤.៣៧៣នាក់។
អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងកូវីដ១៩ថៃ លោកស្រីអាពីសាម៉ាយ ស្រ៊ីរ៉ាងសន(Apisamai Srirangson)បាននិយាយថា ទស្សនវិស័យកូវីដ១៩សំរាប់ថៃវិជ្ជមាននៅពេលចំនួនឆ្លងថេរហើយធ្លាក់ចុះនៅសប្តាហ៍នេះ។វាឆ្លើយតបទៅនឹងនិន្នាការសកលដែលការឆ្លងនិងស្លាប់ដោយកូវីដ១៩ធ្លាក់ចុះទូទៅ។
សូមបញ្ជាក់ថាក្នុងការឆ្លងកូវីដ១៩នៅថ្ងៃនាពេលបច្ចុប្បន្ន វីរុសអូមីក្រុងតំណាងអោយ៨០ភាគរយនៃការឆ្លងថ្មីៗនៅក្នុងប្រទេសថៃ និងនៅសល់ពីនេះគឺវីរុសដែលតា៕
បុគ្គលិកសុខាភិបាលធ្វើតេស្តិ៍រកកូវីដ១៩នៅផ្សារមួយក្នុងខេត្ត ណាខន រ៉ាតចាសីម៉ាកាលពីថ្ងៃ១០កុម្ភៈ