ទោះបីអូមីក្រុង កំពុងវាយលុកក្ដី ក៏ផ្សារទួលទំពូង នៅដំណើរការធម្មតា
ដោយៈ រ៉ាម៉ន / ភ្នំពេញៈ បើទោះបីជា ជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង បាននិងកំពុងរីក រាលដាល ក៏ផ្សារទួលទំពូង ក្នុងចំណោមបណ្ដាផ្សារមួយចំនួន នៅរាជធានីភ្នំពេញ បានកំពុងតែដំណើរការ ជាធម្មតា។ សម្រាប់ផ្សារទួលទំពូង មួយនេះ មានអាជីវករ លក់ដូរ ប្រមាណ ៨៥ ភាគរយ ក៏ប៉ុន្តែសម្រាប់ អតិថិជន ចេញ-ចូល ទិញទំនិញ មានការថយចុះ ។