អភិបាលរងខេត្តពោធិ៍សាត់ ចុះពិនិត្យពីការប្រើប្រាស់ ហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍ ឆ្លងដែន ខុសច្បាប់ ក្នុងស្រុកវាលវែង
ដោយៈ រិទ្ធិសែន / ពោធិសាត់ៈ លោក ចេងឡៃ អភិបាលរងខេត្តពោធិ៍សាត់ និងជា សមាជិក គណៈកម្មការអន្តរក្រសួង កាលបីថ្ងៃទី១៤ ខែកម្ភៈ ឆ្នាំ២០២២ បានដឹកនាំ ក្រុមការងារ ចុះជួបប្រជុំជាមួយម្ចាស់ក្រុមហ៊ុន អឹម.ឌី.អេស ហេងហ៊ី អ៊ីនវេសម៉ិន ឯ.ក. ខូអិលធីឌី នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ថ្មដា ដើម្បីធ្វើការពិនិត្យ និងតាមដាន ការប្រើ ប្រាស់ហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍ឆ្លងដែន ដោយខុសច្បាប់ នៅក្នុងភូមិសាស្ត្រ ស្រុកវាលវែង នៃខេត្តពោធិ៍សាត់ ។