ប្រែសម្រួល : ញាដាលីស (ដេល្លីម៉េល) ៖ អ៊ីរ៉ង់កាលពីថ្ងៃចន្ទទី១៤កុម្ភៈបាននិយាយថា ការឯកភាពគ្នាមួយដើម្បីស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ជាមួយមហាអំណាចពិភពលោកគឺ “ជិតកើតឡើងហើយ” ប៉ុន្តែបានទទូចថាទណ្ឌកម្មត្រូវតែ “ដកចេញ” យ៉ាងពិតប្រាកដតាមរយៈកិច្ចពិភាក្សាដែលកំពុងបន្តនៅទីក្រុងវីយែន។
បន្ទាប់ពីការចរចាមិនជាប់លាប់អស់រយៈពេលជាច្រើនខែ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោក ចូសេប ប័ររ៉ែល (Josep Borrell) បាននិយាយអំពីក្តីសង្ឃឹមនៃកិច្ចព្រមព្រៀងថ្មីមួយ។
លោកបាននិយាយនៅលើ Twitter បន្ទាប់ពីការហៅទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ថា “ខ្ញុំជឿជាក់យ៉ាងមុតមាំថា កិច្ចព្រមព្រៀងមួយកំពុងជិតមកដល់ហើយ”។
លោកប័ររ៉ែលបាននិយាយនៅក្នុងសមត្ថភាពទ្វេរបស់គាត់ក្នុងនាមជាអ្នកសម្របសម្រួលនៃផែនការសកម្មភាពទូលំទូលាយរួម (JCPOA)ពោលជាកិច្ចព្រមព្រៀងដែលយល់ព្រមរវាងអ៊ីរ៉ង់និងមហាអំណាចពិភពលោកក្នុងឆ្នាំ២០១៥ យ៉ាងដូច្នេះថា “ពេលវេលាបានមកដល់ហើយដើម្បីធ្វើកិច្ចខិតខំប្រឹងប្រែងចុងក្រោយនិងឈានដល់ការសម្រុះសម្រួល”។
ប៉ុន្តែប្រធានាធិបតីអ៊ីរ៉ង់លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី (Ebrahim Raisi) ដែលបានទទួលរដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីការពារជាតិអៀរឡង់ លោក សាយម៉ុន ខូវេនី (Simon Coveney)កាលពីថ្ងៃចន្ទ បាននិយាយថា “ទណ្ឌកម្មត្រូវតែដកចេញយ៉ាងពិតប្រាកដ” នៅក្នុងការចរចាដែលកំពុងបន្ត ដើម្បីសង្គ្រោះកិច្ចព្រមព្រៀង។
លោកបានបន្ថែមថា “សិទ្ធិរបស់ប្រជាជនអ៊ីរ៉ង់ត្រូវតែគោរព”។
កិច្ចពិភាក្សានេះមានការចូលរួមពីអ៊ីរ៉ង់ អង់គ្លេស ចិន បារាំង អាល្លឺម៉ង់ និងរុស្ស៊ីដោយផ្ទាល់ និងសហរដ្ឋអាម៉េរិកដោយប្រយោល។
កិច្ចព្រមព្រៀងឆ្នាំ ២០១៥ បានផ្តល់ការបន្ធូរបន្ថយទណ្ឌកម្មដល់ទីក្រុងតេអេរ៉ង់ ជាថ្នូរនឹងការទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ប៉ុន្តែសហរដ្ឋអាម៉េរិកបានដកខ្លួនចេញជាឯកតោភាគីក្នុងឆ្នាំ ២០១៨ ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីដូណាល់ ត្រាំ និងបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចឡើងវិញដោយជំរុញឱ្យទីក្រុងតេអេរ៉ង់ចាប់ផ្តើមងាកទៅរកការប្តេជ្ញាចិត្តរបស់ខ្លួនឡើងវិញ។
អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកលោក ណេត ប្រាយ (Ned Price) បាននិយាយប្រាប់យ៉ាងអ្នកយកព័ត៌មានប្រុងប្រយ័ត្នកាលពីល្ងាចថ្ងៃចន្ទយ៉ាងដូច្នេះថា”យើងនឹងមានកាលៈទេសៈបន្ថែមទៀតនៅក្នុងលក្ខខណ្ឌនៃវឌ្ឍនភាពដែលយើងអាចមើលឃើញនៅនឹងកន្លែងនៅទីក្រុងវីយែន។ ពេលវេលាជិតអស់ហើយ”៕
ប្រធានាធិបតីអ៊ីរ៉ង់លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី (ស្តាំ) និងរដ្ឋមន្ត្រីការបរទេសអៀរឡង់ លោក សាយម៉ុន ខូវេនី (ឆ្វេង) ពិភាក្សាគ្នានៅទីក្រុងតេអេរ៉ង់កាលពីថ្ងៃចន្ទ