ក្នុងទិវានៃក្តីស្រលាញ់ 14 កុម្ភះ 2022 ក្រុមហ៊ុនឌី ប៊ី ឌី អុិនជីនារីង បានបើកទំព័រថ្មីជាមួយការប្រារព្ធ “ពិធីបញ្ចុះបឋមសិលា” ដើម្បីបើកការដ្ឋានសាងសង់ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនឌី ប៊ី ឌី អុិនជីនារីងដែលមានការចូលរួមពីថ្នាក់ដឹកនាំ បុគ្គលិក និងក្រុមការងារយ៉ាងច្រើន ព្រមទាំងដំណាងរបស់ Royal Group ដែលជា Board of Director ផងដែរ។ កិច្ចនេះដែរត្រូវបានធ្វើឡើងនៅលើដីទំហំ ១០៣២០ម៉ែត្រការ៉េដែលមានទីតាំងស្ថិតនៅភូមិស្វាយចេក, សង្កាត់គោករកា, ខណ្ឌព្រែកព្នៅ, រាជធានីភ្នំពេញ។

ការសាងសង់ទីស្នាក់ការកណ្តាលនៅលើដី១០៣២០ម៉ែត្រការ៉េនេះបានបូករួមទាំងការសាងសង់ពង្រីកដីឃ្លាំងដែលជាជំហានមួយក្នុងការពង្រីកសមត្ថភាពនៅក្នុងការផលិត និងប្រព័ន្ធស្វ័យផលិត (Air Ducting / Trunking / Wire Way / Cable Ladder / Cable Tray) ដើម្បីឲ្យការផលិតមានចំនួនអតិបរិមាច្រើនជាងមុនសម្រាប់ផ្គត់ផ្គង់ទាំងគម្រោងដែលទទួលបាន និងការបង្កើនឱកាសទីផ្សារនាំចេញដែលជាផ្នែកចំណូលដ៏ធំមួយរបស់ក្រុមហ៊ុនដើម្បីឲ្យទា ន់សម័យកាលអភិវឌ្ឍន៍ក្រុមហ៊ុន។ ក្នុងការដំណើរការជាង26ឆ្នាំនេះចាប់តាំងពីឆ្នាំ1995 ឌី ប៊ី ឌី អុិនជីនារីងបានខិតខំប្រឹងប្រែងអភិវឌ្ឍន៍ខ្លួនតាំងពីក្រុមហ៊ុនជាលក្ខណៈគ្រួសាររហូតដល់ក្លាយខ្លួនជាក្រុមហ៊ុនស្តង់ដាដែលអាចឈានជើងចូលទីផ្សារអន្តរជាតិបាន។ ជាមួយគ្នានេះដែលឌី ប៊ី ឌី អុិនជីនារីងក៏បានចូលខ្លួនក្នុងទីផ្សាមូលបត្រកម្មសិទ្ធិនៅCSX កាលពីខែកញ្ញាឆ្នាំ2021 ហើយត្រឹមតែ3ខែប៉ុណ្ណោះឌី ប៊ី ឌី អុិនជីនារីង បានជាប់ពានរង្វាន់ “The Asset Country Awards” សម្រាប់ឆ្នាំ2021ទៀតផង។ សន្ទុះនៃការរីកចម្រើនជាប់ៗគ្នានេះបានមកពីការគាំទ្រពីសំណាក់អតិថិជន និងវិនិយោគិនទាំងឡាយដែលបានតាមដាននិងទុកចិត្តលើឌី ប៊ី ឌី បូករួមនិងការខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីបំពេញរាល់តម្រូវការនិងរក្សាគុណភាព គុណតម្លៃក៏ដូចជាការបញ្ចប់គម្រោងតាមកាលកំណត់ផងដែរ។