ភាពជាដៃគូពហុភាគី លើខ្សែសង្វាក់តម្លៃកៅស៊ូធម្មជាតិ ប្រកបដោយបរិយាប័ន្ន និងនិរន្តរភាព នៅកម្ពុជា
ដោយៈ សុផល / មណ្ឌលគិរីៈ ផលិតកម្មកៅស៊ូ គឺជាឧស្សាហកម្មមួយ ដែលកំពុងរីកចម្រើន ដោយសារតែមានការកើនឡើង នៃតម្រូវការកៅស៊ូធម្មជាតិ ទាំងក្នុងតំបន់ និងនៅលើពិភពលោក។ ការនាំចេញផលិតផលកៅស៊ូធម្មជាតិ របស់កម្ពុជា ទៅក្រៅប្រទេស ក៏មានការកើនឡើងផងដែរ ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ។ ដូច្នេះហើយ ភាពជាដៃគូពហុភាគី សម្រាប់វិស័យនេះ បានក្លាយជាវេទិកាមួយ សំខាន់ជាងពេលណាៗទាំងអស់ ដើម្បីគាំទ្រ ដល់ការអភិវឌ្ឍ នៃខ្សែសង្វាក់តម្លៃកៅស៊ូ ប្រកបដោយបរិយាប័ន្ន និងនិរន្តរភាព នៅកម្ពុជា។