ភ្នំពេញ យប់នេះ មានភ្លៀងថែមមកទៀត បន្ទាប់ពីនៅកន្លែងខ្លះ មានភ្លៀងដល់ជាង ១០០ មីលីម៉ែត្រ
ដោយៈ ប.ខុន / ភ្នំពេញៈ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៥ ខែកុម្ភៈនេះ នឹងមានភ្លៀងធ្លាក់ ថែមមកទៀត តែមានបរិមាណមិនច្រើន ដូចនៅព្រលប់ ថ្ងៃទី១៤ ខែកុម្ភៈ នោះទេ ភ្លៀងដែលបានធ្លាក់លើ រាជធានី និងខេត្តជាច្រើន កន្លែងខ្លះ មានកម្រិតដល់ជាង ១០០ លីមីម៉ែត្រ ហើយការធ្លាក់ភ្លៀង ខុសប្រក្រតីនេះ និងចុះខ្សោយទៅវិញ នៅថ្ងៃទី១៦ ខែកុម្ភៈ។