អ្នកនាំពាក្យ ក្រសួងការបរទេសកម្ពុជា ច្រានចោល ចំពោះការចោទប្រកាន់ អំពីការបង្កើតច្រកទ្វារ អ៊ិនធឺណិតជាតិ
ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានច្រានចោលចំពោះ ការចោទប្រកាន់ដែលថា ការបង្កើតច្រកទ្វារ អ៊ិនធឺណិតជាតិ អនុញ្ញាតឱ្យអាជ្ញាធរកម្ពុជា ត្រួតពិនិត្យ និងតាមដានរាល់សកម្មភាព តាមប្រព័ន្ធអ៊ិនធឺណិត ចាប់និងរឹតបន្តឹង ការប្រាស្រ័យទាក់ទងនានា តាមប្រព័ន្ធឌីជីថល ព្រមទាំងប្រមូល រក្សាទុក និងចែករំលែក ទិន្នន័យផ្ទាល់ខ្លួន របស់អ្នកប្រើប្រាស់ បង្កើតហានិភ័យ ដល់សិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ រួមទាំងសិទ្ធិក្នុងការស្វែងរក ទទួលបាន និងចែកចាយព័ត៌មាន និងគំនិតនានា ក៏ដូចជាសិទ្ធិឯកជនភាព គឺជាការចោទប្រកាន់ដោយគ្មានមូលដ្ឋាន។