ប្រទេសបារាំង ផ្តល់ជំនួយ ២០ ម៉ឺនអឺរ៉ូ ដល់អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា
ដោយៈ សុផល / ភ្នំពេញៈ ប្រទេសបារាំង បានផ្តល់ជំនួយ ២០០ ០០០ អឺរ៉ូ ដល់កញ្ចប់ថវិកា ឆ្នាំ២០២២ របស់ភាគីអន្តរជាតិ នៃអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា( អ.វ.ត.ក) ដែលធ្វើឱ្យថវិកាសរុប ផ្តល់ដោយប្រទេសបារាំង ទៅ អ.វ.ត.ក មានចំនួន ៦,៩ លានអឺរ៉ូ ចាប់តាំងពីតុលាការនេះ ត្រូវបានបង្កើត។