ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងមេបញ្ជាការកងកម្លាំង ស្វ័យការពារ ជើងគោកជប៉ុន ជួបពិភាក្សាគ្នា ដើម្បីពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោក ទាំងពីរ
ដោយៈ មុនី រ័ត្ន / ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជួបពិភាក្សា ការងារជាមួយលោក នាយឧត្តមសេនីយ៍ YOSHIDA Yoshihide មេបញ្ជាការ កងកម្លាំងស្វ័យការពារជើងគោកជប៉ុន នៅទីស្តីការក្រសួងការពារជាតិ នៃប្រទេសជប៉ុន កាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោក ទាំងពីរ។