ដោយ:បាយ័ន/សៀមរាបៈ អាជ្ញាធរជាតិអប្សរាផ្សាយឱ្យដឹងនៅថ្ងៃនេះថា វាលស្មៅនៅមុខប្រាសាទអង្គរវត្តមានសោភ័ណភាពបៃតងគ្រប់រដូវកាល ស្ថិតក្រោមការទទួលខុសត្រូវពីសំណាក់អាជ្ញាធរជាតិអប្សរា។
អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ទៀតថា វាលស្មៅនៅបរិវេណខាងមុខប្រាសាទអង្គរ បានចាប់ផ្តើមផ្លាស់ប្ដូរដែលពីមុនមានពណ៌ក្រហមមកជាពណ៌ខៀវវិញ បន្ទាប់ពីអាជ្ញាធរជាតិអប្សរា បានរៀបចំកែលម្អ និងដាំស្មៅបន្ថែមឡើងវិញ ក្នុងន័យលើកសោភ័ណភាពបរិស្ថានក្នុងរមណីយដ្ឋានអង្គរ។
អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា ការងាររៀបចំបរិស្ថាននេះ ត្រូវបានរៀបចំជាបន្តបន្ទាប់ដែលធ្វើឱ្យវាលស្មៅ ក៏ដូចជាបរិស្ថានជុំវិញប្រាសាទមានភាពស្រស់បំព្រង ខៀវស្រងាត់ ទាក់ទាញអារម្មណ៍ទេសចរដែលមកទស្សនាប្រាង្គប្រាសាទដ៏អច្ឆរិយៈរបស់កម្ពុជា ជាពិសេសភ្ញៀវជាតិ និងអន្តរជាតិក៍បានចូលមកទស្សនាជាបណ្តើៗហើយដែរ ដែលចាំបាច់ត្រូវតែមានការរៀបចំឱ្យល្អបែបនេះ ដើម្បីជាភាពទាក់ទាញដ៍សំខាន់ផងដែរ៕