ដោយៈ បាយ័ន/សៀមរាបៈ ការងារជួសជុលដំបូល ទ បង្ហូរទឹកខាងត្បូងរបស់ប្រាសាទនាគព័ន្ធ ដែលទទួលរងការខូចខាតធ្ងន់ធ្ងរ ដែលចាប់ដំណើរការពីដើមខែតុលា ឆ្នាំ២០២១មកនោះ ពេលនេះបានបញ្ចប់រួចរាល់១០០ភាគរយហើយ។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរជាតិអប្សរានៅថ្ងៃទី១៥ កុម្ភៈ ២០២២នេះ។
អាជ្ញាធរជាតិអប្សរាបានលើកឡើងថា ការងារជួសជុលដំបូលទបង្ហូរទឹកខាងត្បូងប្រាសាទនាគព័ន្ធ ខាងលើនេះមានសារសំខាន់ណាស់ដើម្បីធ្វើឱ្យប្រសើរឡើងនូវរមណីយដ្ឋានប្រាសាទ ដែលទាក់ទាញភ្ញៀវគ្រប់ជាតិសាសន៍ ព្រោះថាទីនោះលំអរដោយបរិយាកាស និងភាពទាក់ទាញជុំវិញនោះទៀតសោធ មានព្រៃ ទឹកជាដើម៕