ដោយៈ ប.ជ័យ / បាត់ដំបងៈ កិច្ចប្រជុំមួយដែលដឹកនាំលោកសុខ លូ អភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ បានផ្តោតការណែនាំអនុវត្តផែនការធ្វើឲ្យប្រសើរឡើងនូវសោភ័ណភាព បរិស្ថាន អនាម័យទូទាំងខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត លោកលោកស្រីអភិបាល អភិបាលរងក្រុងស្រុកទាំង១៤ លោក លោកស្រីជាប្រធាន និងអនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។
លោកប្រធាន អនុប្រធានមន្ទីរ អភិបាលរងស្រុក ក្រុងមួយចំនួនលើកឡើងពីចំណុចខ្លាំង ខ្សោយនិងគន្លឹះដើម្បីអោយការងារនៅនេះបានសម្រេចដូចផែនការ។
នាឱកាសនោះលោកអភិបាលខេត្តបានលើកឡើងថា ខេត្តបាត់ដំបង ជាខេត្តមានដែលល្បី មានប្រជាប្រិយឈ្មោះបោះសម្លេង ហើយនរណាៗក៏នៅតែចង់មកទស្សនាកំសាន្ត ប្រកបរបររកស៊ីធ្វើការ។
ដូច្នេះលើគ្រប់វិស័យ រួមទាំងវិស័យខាងលើ លោកអ្នកគ្រប់គ្នាត្រូវតែបន្តរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវដើម្បីខេត្តបាត់ដំបងកាន់តែមានការរីកចម្រើន សោភ័ណភាព បរិស្ថានល្អថែមទៀត ៕