ប្រែសម្រួល : កញ្ញាដាលីស (ដេលីមែល) ៖ ជ្រូកចិញ្ចឹមឈ្មោះ អែលលី (Ellie)បានរុលចូលកៀកលោក វីវើន ផ្លាត (Wyverne Flatt)ពេលគាត់កំពុងមើលទូរទស្សន៍ហើយពេលខ្លះវាក៏ដេកផ្ងារដើម្បីឱ្យគាត់អង្អែលពោះរបស់វា។
លោកផ្លាតនិយាយថា ជ្រូកញីទម្ងន់ ៥០ គីឡូក្រាមនេះគឺជា សមាជិក”គ្រួសារ” ព្រោះជ្រូកពោរពេញដោយក្តីរំជើបរំជួលមួយនេះបានជួយគាត់ឱ្យហែលឆ្លងការលែងលះនិងការស្លាប់ម្តាយរបស់គាត់។
ក្រុមមន្ត្រីនៅក្នុងភូមិកាណាចូហារី (Canajoharie) របស់គាត់ មើលឃើញរឿងនេះផ្ទុយគ្នាស្រឡះ។ សម្រាប់ពួកគេ ជ្រូកគឺជាសត្វកសិដ្ឋាន ដែលលោកផ្លាតយកមកចិញ្ចឹមក្នុងភូមិដោយខុសច្បាប់។
ករណីនេះអាចនឹងត្រូវបញ្ជូនទៅកាត់ទោសក្នុងពេលឆាប់ៗនេះ។ ប៉ុន្តែរឿងនេះបានទទួលការចាប់អារម្មណ៍រួចទៅហើយពីសំណាក់អ្នកស្រឡាញ់ជ្រូក ដែលជឿថាសត្វជ្រូកគួរតែត្រូវបានគោរពច្រើនជាងនេះក្នុងនាមជាដៃគូរបស់មនុស្សជំនួសឱ្យគ្រាន់តែជាប្រភពអាហារ។
ខណៈកំពុងអង្អែលជ្រូកនៅក្នុងផ្ទះបាយរបស់គាត់ លោកផ្លាតបាននិយាយកាលពីពេលថ្មីៗនេះថា “ខ្ញុំមិនអាចស្រមៃឃើញថានឹងលះបង់ឱ្យនរណាម្នាក់នូវផ្នែកមួយនៃគ្រួសាររបស់ខ្ញុំទេ។ជ្រូកនេះឆ្លាតខ្លាំងណាស់។ វាឆ្លាតជាងឆ្កែរបស់ខ្ញុំទៅទៀត។ ខ្ញុំគិតថាវាចង់ចូលមកកៀកនឹងអ្នក នៅពេលអ្នកមានអារម្មណ៍មិនល្អ ព្រោះវានឹងចង់ចូលមកកៀកហើយឱ្យអ្នកបំបោសអង្អែលវា”។
លោកផ្លាតបានរស់នៅក្នុងរដ្ឋខារ៉ូលីណាខាងត្បូង នៅពេលដែលគាត់ទទួលបានជ្រូកនេះនៅឆ្នាំ២០១៨នៅពេលដែលវាមានទំហំប៉ុនស្បែកជើង។
ជ្រូកនេះបានមករដ្ឋខារ៉ូលីណាភាគខាងជើងជាមួយលោកផ្លាតនៅឆ្នាំ ២០១៩ នៅពេលដែលគាត់ផ្លាស់ទីលំនៅទៅកាន់ភូមិកាណាចូហារី ដែលជាភូមិតូចមួយនៅស្របតាមទន្លេម៉ូហាក់ (Mohawk) ដែលគ្របដណ្តប់ដោយអង្កាមនៃរោងចក្រអាហារ Beech-Nut ចាស់៕
លោកផ្លាតនឹងមិនប្រគល់ជ្រូកឱ្យទៅនរណាទាំងអស់ ព្រោះវាជាគ្រួសាររបស់គាត់