ដោយៈសុផល/ភ្នំពេញៈស្ពានចំនួនប្រាំពីរកន្លែងនៃគម្រោងសាងសង់ស្ពានឡើងវិញបន្ទាន់ នៅតំបន់ប្រឈមនឹងទឹកជំនន់ ស្ថិតក្នុងខេត្តក្រចេះ និងខេត្តព្រៃវែង នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៦ កុម្ភៈ ២០២២ស្អែកនេះ ក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ស្ពានចំនួនប្រាំពីរ កន្លែង មានឈ្មោះ៖ ១. ស្ពានបាបោងលេខ ២ ស្ថិតនៅលើផ្លូវជាតិលេខ១១ ប្រវែង១០៥ម៉ែត្រ ខេត្តព្រៃវែង ។២-ស្ពានបាបោងលេខ ១ស្ថិតនៅលើផ្លូចជាតិលេខ១១ ប្រវែង១០៥ម៉ែត្រ ខេត្តព្រៃវែង។៣-ស្ពានព្រែកសណ្តាន់ ស្ថិតនៅលើផ្លូវជាតិលេខ៧៣ ប្រវែង៣៥ម៉ែត្រ ខេត្តក្រចេះ។៤-ស្ពានព្រែកឬស្សីស្ថិតនៅលើផ្លូវជាតិលេខ៧៣ ប្រវែង៦២ម៉ែត្រ ខេត្តក្រចេះ។៥-ស្ពានអន្លង់ឃ្លេ ស្ថិតនៅលើផ្លូវជាតិលេខ៧៣ ប្រវែង៤៨ម៉ែត្រ ខេត្តក្រចេះ ។៦-ស្ពានព្រែកឆ្លូង ស្ថិតនៅលើផ្លូវជាតិលេខ៧៣ ប្រវែង១៤០ម៉ែត្រ និងទី៧ ស្ពានពាមទេរ ស្ថិតនៅលើផ្លូវជាតិលេខ៧៣ ប្រវែង១៧៥ម៉ែត្រ ខេត្តក្រចេះ។
កាលពីថ្ងៃទី១៥ខែមករា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យទីតាំងប្រារព្ធកម្មវិធីសម្ពោធទាំងនោះ។
ទំព័រហ្វេសប៊ុកផ្លូវការ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងផ្សាយផ្ទាល់(LIVE) ចេញពីទីតាំងកម្មវិធី នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈស្អែកនេះដែរ៕សរន