Views: 210 ប្រធាន អនុប្រធាន ពន្ធនាគារ ខេត្តស្ទឹងត្រែង នឹងធ្វើ ការផ្លាស់ ក្នុង សប្តាហ៍ នេះ Post navigation លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជួបពិភាក្សា ការងារជាមួយលោក នាយឧត្តមសេនីយ៍ YOSHIDA Yoshihide មេបញ្ជាការ កងកម្លាំងស្វ័យការពារជើងគោកជប៉ុន នៅទីស្តីការក្រសួងការពារជាតិ នៃប្រទេសជប៉ុន កាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោក ទាំងពីរ។ គិតត្រឹមល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ គណៈប្រតិភូរដ្ឋមន្ត្រីការបរទេស នៃបណ្តាប្រទេសជាសមាជិកអាស៊ាន ចំនួន ៦ហើយ បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៦ ដល់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។ គណៈប្រតិភូរដ្ឋមន្ត្រីការបរទេស ដែលបានអញ្ជើញមកដល់កម្ពុជានេះ រួមមាន៖ ១- រដ្ឋមន្ត្រីការបរទេស នៃប្រទេសប្រ៊ុយណេដារូសាឡឹម ២- រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសិង្ហបុរី ៣- រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ៤- រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតឡាវ ៥- រដ្ឋមន្ត្រីការបរទេស នៃព្រះរាជាណាចក្រថៃ ៦- រដ្ឋមន្ត្រីការបរទេស នៃប្រទេសហ្វីលីពីន ៕