ដោយ: ប.ជ័យ / បន្ទាយមានជ័យៈ ជនសង្ស័យទាំងពីរនាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូង ខេត្តចាត់ការតាមនីតិវិធីនៅទី១៥ ខែកុម្ភ: ឆ្នាំ២០២២ ពាក់ព័ន្ធករណីលួចម៉ូតូ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់មានៈ ឈ្មោះ ឌឿ ម៉ារ៉ាថុង ភេទប្រុស អាយុ២៣ឆ្នាំ និងឈ្មោះយ៉ន ប៊ុនធឿន ហៅខួច ភេទប្រុស អាយុ១៧ឆ្នាំ៕