ប្រែសម្រួលៈវាសនា/ហាណូយ(ST,VnExpress)៖ ក្រសួងទេសចរណ៍វៀតណាមកាលពីថ្ងៃអង្គារទី១៥កុម្ភៈបានស្នើសុំបើកប្រទេសទាំងស្រុងសំរាប់ទេសចរបរទេសនិងដកចេញការរឹតត្បិតទាំងអស់ចាប់ពីថ្ងៃ១៥មីនាទី គឺបីខែមុនផែនការ។
សំណើដែលត្រូវបានបញ្ជូនទៅនាយករដ្ឋមន្ត្រីដើម្បីសុំការអនុម័តយល់ព្រម ធ្វើឡើងបន្ទាប់ពីមានចំណាត់ការបើកប្រទេសទទួលទេសចរបរទេសឡើងវិញនៅប្រទេសអាស៊ីអាគ្នេយ៍ផ្សេងៗ ដូចជាថៃនិងហ្វីលីពីន កន្លែងដែលវីរុសអូមីក្រុងកំពុងវាយលុកខ្លាំង តែចំនួនអ្នកជំងឺចូលដេកពេទ្យទាបនិងការស្លាប់ដោយជំងឺនេះក៏ធ្លាក់ចុះ។
សំណើរួមមានការរក្សាទុកការធ្វើចត្តាឡីស័កតែមួយថ្ងៃសំរាប់ភ្ញៀវដែលបានធ្វើតេស្តិ៍អវិជ្ជមានកូវីដ១៩មុនចេញដំណើរ និងពេលមកដល់។
អាកាសចរណ៍វៀតណាមត្រៀមសំរាប់ការបើកជើងហោះហើរសំរាប់គ្រប់ទីផ្សារទាំងអស់នៅយ៉ាងយូរត្រឹមចុងខែមីនា
ខណៈចង់បើកប្រទេសទាំងស្រុងដើម្បីទទួលភ្ញៀវបរទេស វៀតណាមកាលពីថ្ងៃអង្គារបានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីច្រើនបំផុតដែលប្រទេសមួយនេះមិនដែលធ្លាប់ជួប គឺ៣១.៨១៤នាក់ នាំអោយចំនួនឆ្លងសរុបកើនឡើងដល់ជាង២,៥៤លាននាក់និង៣៩.១២៥នាក់ស្លាប់។
ចំនួនឆ្លងកាលពីថ្ងៃអង្គារកើនឡើងពីរដងពីចំនួនឆ្លងកាលពីមួយសប្តាហ៍មុន ហើយទីក្រុងហាណូយនៅតែនាំមុខគេជាមួយនឹងអ្នកឆ្លង៣.៩៧២នាក់ បន្ទាប់មកខេត្ត ហាយហ្វឿង ១.៨០៧នាក់ និងទីក្រុងហាហ្វុយក្បែរខាងចំនួន ១.៤១៧នាក់។
សូមបញ្ជាក់ថា ក្នុងចំណោមប្រជាជនវៀតណាម៩៦លាននាក់ ជាង៧៤,៧លាននាក់បានចាក់វ៉ាក់សាំងកូវីដ១៩បានពីរដូស និងជាង៣២លាននាក់បានចាក់ដូសទីបី៕
ចំនួនឆ្លងកូវីដ១៩នៅវៀតណាមកើនឡើងទ្វេធៀបនឹងមួយសប្តាហ៍មុន