​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ មនុស្ស​ប្រុស​ស្រី​៨​នាក់ ត្រូវ​កម្លាំង​ព្រហ្ម​ទ​ណ្ទ​កំរិត​ស្រាល​ឃាត់ខ្លួន នៅវេលា​ម៉ោង​១:៥០​នាទី​យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២២ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​សុធារស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ពាក់ព័ន្ធ​បង្ខាំង​មនុស្ស​ជំរិត​ទារប្រាក់​។ ។​

​តាម​សមត្ថកិច្ច​បានអោយដឹង​ថា ដោយមាន​ការរាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា ទីតាំង​យីហោ​សណ្ឋាគារ ខ​ល​ល័​រ មាន​បង្ខាំង​មនុស្ស​ជំរិត​យកប្រាក់​ទើប​សមត្ថកិច្ច​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​សមត្ថកិច្ច​ខណ្ឌចំការមន ចូល​ឆែកឆេរ និង​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​ប្រាំ​បីនាក់ ក្នុងនោះ​មាន​ជនជាតិ​ចិន​បួន​នាក់ ស្រី​ម្នាក់ និង​ជនជាតិខ្មែរ​ជា​បុគ្គលិក​បួន​នាក់ ដកហូត​ម៉ូតូ​ចំនួន​ប្រាំពីរ​គ្រឿង​។

​ក្រោយ​ប្រតិបត្តិការ​នេះ​កម្លាំង​សមត្ថកិច្ច​ផ្នែក​ព្រហ្មទណ្ឌ​បាន​នាំខ្លួន​មនុស្ស​ប្រុស​ស្រី​ទាំង​ប្រាំ​បីនាក់​បញ្ជូនទៅ​ការិយាល័យ​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ​ដើម្បី​ធ្វើការ​សាកសួរ​ចាត់​ទៅតាម​និតិ​វិធី ចំណែក​ទីតាំង​ខាងលើ​បិទ​ជា​បណ្តោះអាសន្ន​៕​