​ដោយ​: សុខុម​/​ស្ទឹងត្រែង​: បុរស​ជនជាតិ​ឡាវ​ម្នាក់ ដែល​នាំ​គ្រឿងញៀន មាន​ទម្ងន់​ជិត​១០ គីឡូក្រាម​ចូល​កម្ពុជា​ត្រូវបាន​តុលាការខេត្ត​ស្ទឹងត្រែង​ឃុំខ្លួន​ដាក់ពន្ធនាគារ​កាលពី​ល្ងាច​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២២​។​

​ករណីនេះ​សមត្ថកិច្ច​បង្ក្រាបបាន នៅ​ចំណុច ស្ពាន​ទី ២ នៃ​ច្រក របៀង​ព្រំដែន​កម្ពុជា​-​ឡាវ ស្ថិតក្នុង​ភូមិ​ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង​។ ​ជនសង្ស័យ​ឈ្មោះ ភី​ម ម៉ាន់​ចាន់​កាន់ ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ជនជាតិ​ឡាវ ។ ក្រោយ​បង្ក្រាប​សមត្ថកិច្ច​ក៏បាន​បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង​បទល្មើស​គ្រឿងញៀន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ដើម្បី​សួររក​អ្នក​ជាប់​ពាក់ព័ន្ធ​រួច​បញ្ជូនទៅ​តុលាការ​។​

​តាម​ការធ្វើ​តេស្ត​បឋម​វត្ថុតាង​ថ្នាំញៀន​ឃើ​ញា​ថា​គឺជា​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ចំនួន ១០ ក​ញ្ទ​ប់​ធំ មាន​ទម្ងន់​ស្មើ ៩.៨៦៦,៥៦ ក្រាម ស្មើនឹង​ជិត ១០​គីឡូក្រាម​។​

​ក្រោយពី​បញ្ជូនទៅ​តុលាការ​តំណាង​អយ្យការ​បាន​ចោទប្រកាន់​បុរស​ជនជាតិ​ឡាវ​នោះ​ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន និង​បន្តទៅ​ចៅក្រម​ស៊ើបសួរ​។ នៅ​ល្ងាច​ថ្ងៃទី​១៥ កុម្ភៈ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តស្ទឹងត្រែង​បានសម្រេច​ចេញ​ដីកាឃុំខ្លួន​ជា​បណ្ដោះ​សន្ន​ឲ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​ដាក់ពន្ធនាគារ​ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​ជា​បន្តទៀត​៕​