ដោយៈ ទេពមង្គល / ភ្នំពេញ: ក្រសួងសុខាភិបាល នៅថ្ងៃនេះ បានប្រកាសជូនព័ត៌មានថា បានរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មី ចំនួន ២០៤ នាក់ (លទ្ធផល បញ្ជាក់ដោយ PCR – ប្រភេទអូមីក្រុង ទាំងអស់) , ជាសះស្បើយ ១៥៧នាក់ និងគ្មានអ្នកស្លាប់ថ្មី ។ ក្នុងនេះករណីឆ្លងសហគមន៍ ១៩៥នាក់ (ប្រភេទអូមីក្រុង) , ករណីនាំចូលថ្មី ពីក្រៅប្រទេស ចំនួន ៩ នាក់ (ប្រភេទអូមីក្រុង) ។
គិតត្រឹមព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ នេះ កម្ពុជា មានអ្នកឆ្លង សរុប ១២៤.៣៤៣ នាក់ , អ្នកជាសះស្បើយ ១១៩.៣៥៣ នាក់ និង អ្នកស្លាប់ ៣.០១៥ នាក់។ ករណីនាំចូលពីក្រៅប្រទេស សរុប ២០.៥១៣ នាក់៕/V/srn
សូមអានសេចក្ដីជូនព័ត៌មាន ដូចមានខាងក្រោម៖