ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជានាចក្រកម្ពុជាបានអំពាវនាវដល់អាជ្ញាធររាជធានី -ខេត្ត គ្រប់លំដាប់ថ្នាក់ ត្រូវបង្កលក្ខណងាយស្រួលដល់បណ្ដាគណបក្សនយោបាយដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ​អាចធ្វើសកម្មភាពនៅមូលដ្ឋានសម្រាប់ត្រៀមធ្វើការឃោសនាបោះឆ្នោ តនាក្រុមប្រឹក្សាប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ពេលខាងមុខ ។ សម្តេចគូសបញ្ជាក់ថានេះគឺជាការប់កនូវលំហប្រជាធិបតេយ្យនៅក្នុងប្រទេសរបស់យើង ។

ការអំពាវនាវដែលស្មើនឹងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាធ្វើឡើងក្នុងឱកាសសម្ដេចតេជោនាយករដ្ឋមន្ត្រីបានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពាន ៧កន្លែង ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុនតម្លៃជាង ៣៥ លានដុល្លារអាមេរិក ស្ថិតនៅក្នុងខេត្តព្រៃវែងនិងក្រចេះ នាព្រឹកថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២២នេះ។

សម្ដេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍អំពាវនាវចំពោះគ្រប់ខេត្តរាជធានីក៏ដូចជាមូលដ្ឋានទាំងអស់បង្កលក្ខណៈសម្បត្តិឲ្យគ្រប់បក្សនយោ បាយទាំងអស់ធ្វើ សកម្មភាពដែលនៅសល់តែប៉ុន្មានខែទៀតប៉ុណ្ណោះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នឹងឈានចូលមកដល់។ ដូច្នេះគណបក្សនយោ បាយដែលចុះបញ្ជីស្របច្បាប់ទទួលស្គាល់ដោយក្រសួងមហាផ្ទៃចាំបាច់យើងត្រូវបង្កលក្ខណៈផ្តល់លទ្ធភាពឲ្យពួកគេមានលទ្ធភាពធ្វើសកម្មភាពត្រៀមយុទ្ធនាការបោះឆ្នោត ,ថ្វីត្បិតយុទ្ធនាការបោះឆ្នោតមិនទាន់មកដល់ទេតែត្រូវផ្ដល់ឱកាសឲ្យគេអាចជួបជុំសមាជិកសមា ជិការបស់គេ មិនមែនចាំដល់ពេលឃោសនាបោះឆ្នោតនោះទេ។ គណបក្សនយោបាយទាំងអស់មានលទ្ធភាពដើម្បីសុំការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋានដើម្បីជួបជុំសមាជិកនៅមូលដ្ឋានឬលើកផ្លាកគណបក្សមិនមែនមានតែបក្សកាន់អំណាចមួយទេដែលមានសិទ្ធិ។បក្សដទៃទៀតក៏មានសិទ្ធិលើកផ្លាកដូចគ្នា។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា៖«ខ្ញុំអំពាវនាវឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក៏លក្ខណៈសម្បត្តិឱ្យបណ្ដាបក្សនយោបាយដែលនឹងត្រូវចូលរួមការបោះឆ្នោតនៅពេលខាងមុខនេះទទួលបាននូវឱកាសសម្រាប់ការជួបជុំការចុះទៅជួបប្រជាជនដែលជាសមាជិកសមាជិការបស់ពួកគេដោយគ្មានការរំខានណាមួយហើយយើងត្រូវខិតខំការពារសុវត្ថិភាពរបស់បណ្ដាបក្សទាំងនោះ»។

សម្តេចតេជោបានបន្តថា៖យើងត្រូវរៀបចំការបោះឆ្នោតមួយដែលគ្មានអំពើហិង្សា,គ្មានមនុស្សរបួសនិងស្លាប់ដោយសារការបោះឆ្នោត។សម្តេចតេជោបន្តថា៖«ការបោះឆ្នោតប៉ុន្មានឆ្នាំចុងក្រោយនេះយើងគ្មានមនុស្សស្លាប់ដោយសារការបោះឆ្នោតនោះទេ។នៅក្នុងជំនាន់អ៊ុនតាក់ក្រោយមកក៏នៅមាន ។ក៏ប៉ុន្តែរយៈពេលតាំងពីឆ្នាំ២០០៣ រហូតមកយើងមិនមានអ្នកស្លាប់ឬរងរបួសដោយសារការបោះឆ្នោតនោះទេ»។

ជាមួយគ្នានេះសម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានក្រើនរំលឹកដល់គណបក្សនយោបាយទាំងអស់ក៏ត្រូវតែគោរពទៅតាមបែបបទដែលមានចែងនៅក្នុងច្បាប់ជាធរមានផងដែរធ្វើយ៉ាងនេះយើងអាចដំណើរទៅមុខក្នុងការបើកលំហប្រជាធិបតេយ្យនៅក្នុងប្រទេសយើង ។ សម្តេចតេជោបន្តថាមានគណបក្សថ្មីបានបង្កើតច្រើនណាស់។ហើយ មានខ្លះក៏កំពុងត្រៀមបង្កើតនូវសម្ព័ន្ធភាពបក្សជាមួយគ្នាតៀត ។បើទោះបីថាមានខ្លះបានចេ្មកបដិសេធ៌ចំពោះគណបក្សខ្លះដែលបានយកឈ្មោះខ្លួនទៅប្រកាសថាបាន ចង់សម្ព័ន្ធភាពជាមួយក៏ដោយ,ប៉ុន្តែនេះជាសិទ្ធិនៃការធ្វើនយោបាយនៃបណ្ដាបក្សនយោបាយ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានកូសបញ្ចាក់ថាថាការអំពាវនាវរបស់នាយករដ្ឋមន្រ្តីគឺស្មើនឹងបទបញ្ជារបស់នាយករដ្ឋមន្រ្តីដូចនេះអាជ្ញាធររាជធានី ខេត្តនិង មូលដ្ឋានត្រូវ ប្រតិបត្តិឲ្យបានល្អ ​ ៕