ស្ត្រីអ្នកលក់ផលិតផល អនឡាញម្នាក់ ត្រូវសមត្ថកិច្ចក្រសួងមហាផ្ទៃ ឃាត់ខ្លួន ពីបទបរិហាកេរ្តិ៍ និងញុះញង់ ឱ្យមានការរើសអើង
ដោយៈ អង្គារ៍ហេង / ភ្នំពេញៈ ស្ត្រីម្នាក់ដែលជាអ្នកលក់ផលិតផលអនឡាញ យីហោ ” ចែ ឈីង សម្រស់ស៊ីជម្ពូ លីមីតធីត ” ត្រូវបានកម្លាំងសមត្ថកិច្ច នៃនាយកដ្ឋាននគរបាល ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចុះទៅឃាត់ខ្លួន យោងតាមដីការបស់សាលាដំបូង ខេត្តកណ្តាល ពាក់ព័ន្ធទៅនឹងការប្តឹងរបស់ ដើមបណ្តឹង ពីបទបរិហាកេរ្តិ៍ជាសាធារណៈ ជេរប្រមាថ និងបទ ញុះញង់ឱ្យមានការរើសអើង។