ដោយ៖តារារិទ្ធ/ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន បានថ្លែងអំណរគុណមិត្តជប៉ុន ដែលគាំទ្រចំពោះដំ ណើរទស្សនកិច្ច របស់សម្តេចទៅកាន់ប្រទេសមីយ៉ាន់ម៉ា​។ សម្តេចចាត់ទុកថានេះជាសារនយោបាយមួយដែលជាក់លាក់អំពីវិធីសាស្ត្រដោះស្រាយដើម្បីបញ្ជៀសមនុស្សស្លាប់និងកាត់បន្ថ យសភាពការណ៍កាន់តែធ្ងន់ធ្ងរនៅមីយ៉ាន់ម៉ា ។

នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាន៧កន្លែងស្ថិតនៅក្នុងខេត្តក្រចេះនិងព្រៃវែងដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុនដែលមានតម្លៃប្រមាណ ៣៥​ លានដុល្លារអាមេ រិក នាព្រឹកថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០២២នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថាដំណើរទស្សនៈ កិច្ចរបស់សម្តេចទៅកាន់ប្រទេសមីយ៉ាន់ម៉ាគឺដើម្បីដោះស្រាយភាពទាល់ច្រកនិងស្ថានភាពច្របូកច្របល់នៅមី យ៉ាន់ម៉ា។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា៖«បើទោះជាមានសំលេងខុសគ្នាក៏ដោយចុះ,ក៏ប៉ុន្តែជប៉ុនបានរក្សាគោជំហតាំងពីដើមទីក្នុងការគាំទ្រចំពោះដំណើរ ទស្សនកិច្ចរបស់ខ្ញុំទៅកាន់មីយ៉ាន់ម៉ាដែលជាផ្នែកមួយរបស់អាស៊ាន,ខ្ញុំសូមអរគុណជាមួយនិងជំហរដែលមានលក្ខណៈប្រហាក់ប្រហែ លគ្នាក្នុងការដោះស្រាយបញ្ហានេះជាចំណុចដែលមិត្តជប៉ុនបានមើលឃើញប្រហាក់ប្រហែលជាមួយយើងស្របជាមួយនឹងការសភាពការណ៍ដែលកំពុងវិវត្តគេមិនអាចយកគោទៅដាក់មុខនឹមរទេះបានទេច្បាស់ជាយកគោមកផ្ទឹម។ វិធីសាស្ត្រយកគោទៅដាក់មុខរទេះគឺពិតជាមិនអាចធ្វើទៅរួចទេខ្ញុំចង់ទុកឲ្យមិត្តភ័ក្រនៅក្នុងអាស៊ានដោះស្រាយ ។ខ្ញុំក៏មិនចង់ធ្វើអត្ថាធិប្បាយ ដែរតែខ្ញុំក៏មានបទពិសោធន៍មួយផ្នែកនៃការដោះស្រាយ,រឹងពេកក៏មិនបាន ,ទន់ពេកក៏មិនបាន,គឺត្រូវរកចន្លោះកណ្ដាលមួយទើបអាចដោះស្រាយបាន» ។

នោក្នុងសុន្ទរកថានៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាន៧កន្លែងស្ថិតនៅក្នុងខេត្តក្រចេះនិងព្រៃវែងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាជា ណាចក្រកម្ពុជាបានសំដែងនូវការគោរពនិងគាំទ្រចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី សម្រាប់ដំណើរទស្សនកិច្ចរបស់សម្ដេចទៅកាន់ប្រទេសមីយ៉ាន់ម៉ាកាលពីដើមឆ្នាំ និងការផ្ដួចផ្ដើមគំនិតក្នុងការកែលម្អស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ ។

ជាមួយគ្នានេះសម្តេចតេជោក៏បានគូសបញ្ជាក់ជាថ្មីដែរថាដំណើរទៅប្រទេសមីយ៉ាន់ម៉ារបស់សម្តេចនាពេលកន្លងមក ក៏ដូចជាការខិតខំរបស់សម្តេចដើម្បីស្វែងរកដំ ណោះស្រាយនៅប្រទេសមីយ៉ាន់ម៉ាគឺក្នុងគោលបំណងបញ្ឈប់អំពើហិង្សានិងកុំឲ្យមានមនុស្សស្លាប់តទៅទៀត ។ សម្តេចតេជោ ហ៊ុន សែន បានអះអាងថាសម្តេចមិន​ ទទួលបានផលប្រយោជន៍ណាមួយពីការខិតខំរបស់សម្តេចចំពោះវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា ពោលគឺសម្តេចមិនមានបំណងទាញយកផលប្រយោជន៍នយោបាយ អ្វីឡើយ​ដោយសារតែកម្ពុជាជាប្រទេសតូចមួយបើប្រៀបធៀបនឹងប្រទេសមីយ៉ាន់ម៉ា។

លើសពីនេះទៀតសម្តេចនាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងថានៅសល់តែ១១ខែទៀតទេកម្ពុជានឹងលែងជាប្រធានអាស៊ានទៀតហើយ ។ ដូច្នេះហើយបញ្ហាមីយ៉ាន់ម៉ា នេះនឹងស្ថិតនៅក្នុងដៃនៃប្រទេសប្រធានអាស៊ានថ្មីដើម្បីស្វែងរកដំណោះស្រាយ ។ បើតាមសម្តេចតេជោគឺសម្តេចមិនខ្វល់ច្រើនទេបើអ្នកប្រឆាំងនៅមីយ៉ាន់ម៉ាមិនចង់ឲ្យ សម្តេចជួយស្វែងរកដំណោះស្រាយនោះក៏ទៅតាមហ្នឹងទៅ។ ប៉ុន្តែក្នុងនាមជាប្រធានអាស៊ាន សម្តេចអះអាងថានឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីស្វែងរកដំ ណោះស្រាយនៅមីយ៉ាន់ម៉ា​៕