ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ តារាចម្រៀងរីណាបានបើកកកាយឱ្យដឹងអំពីម៉ូតសម្លៀកបំពាក់របស់នាងពេលមានផ្ទៃពោះ បន្ទាប់ពីមានព័ត៌មានបែកធ្លាយកាលពីថ្ងៃទី ៣១ ខែមករាថា នាងរំពឹងមានកូនជាមួយមិត្តប្រុសជាតារាចម្រៀងរ៉ែប ឈ្មោះ អាសាប រ៉ុកគី (A$AP Rocky)។
ជំនួសឱ្យរ៉ូបរលុងៗដែលស្ត្រីមានផ្ទៃពោះភាគច្រើនចូលចិត្ត នាងត្រូវបានគេថតរូបក្នុងឈុតរឹបទាក់ទាញ ដែលបង្ហាញពោះធំរបស់នាងនៅលើគោក។
នៅលើគណនី Instagram របស់នាងកាលពីសប្តាហ៍មុននាងបានចែករំលែករូបថតរបស់នាងក្នុងឈុតពណ៌ខ្មៅទាំងស្រុងជាមួយនឹងអាវសាច់ក្រណាត់ដែលបង្ហាញដើមទ្រូងនិងក្បាលពោះធំទៅៗរបស់នាង និង មួយឈុតទៀតជាមួយនឹងអាវវាលកដែលស្ទើរតែមិនជាប់នឹងខ្សែខាងមុខ។
តារាចម្រៀងវ័យ ៣៣ ឆ្នាំ និងជាស្ថាបនិកនៃម៉ាកផលិតផលសម្រស់ Fenty Beauty រូបនេះបាននិយាយនៅក្នុងព្រឹត្តិការណ៍ Fenty Beauty Universe ក្នុងទីក្រុងឡូសអ៊ែនជេឡេសកាលពីល្ងាចថ្ងៃសុក្រ ទី១១ ខែកុម្ភៈថា “ខ្ញុំរីករាយ ដែលមិនចាំបាច់ព្រួយបារម្ភអំពីការបិទបាំងក្បាលពោះធំរបស់ខ្ញុំ”។
នាងបានពាក់អាវនិងស្លៀកខោ ដែលមើលទៅដូចច្នៃចេញពីខ្សែ ដែលអាចមើលឃើញពោះធំរបស់នាង។
នាងបានបន្ថែមថាវាជា “ការសប្បាយ” ប៉ុន្តែក៏ជា “ការប្រឈម” ផងដែរក្នុងការលេងម៉ូតផ្ទៃពោះដូច្នេះ ព្រោះវាបានជួយនាងឱ្យមានទំនុកចិត្តនាពេលបច្ចុប្បន្ន។
នាងបាននិយាយទៀតថា “ឥឡូវនេះ ការមានផ្ទៃពោះពេលខ្លះអ្នកមានអារម្មណ៍ចង់តែដេកលើសាឡុងពេញមួយថ្ងៃប៉ុណ្ណោះ។ ប៉ុន្តែនៅពេលអ្នកផាត់មុខបន្តិចនិងលាបក្រែមបន្តិច អ្នកនឹងផ្លាស់ប្តូរភ្លាម”៕
នាងរីហាណាមិនបានជ្រើសរើសរ៉ូបរលុងៗដូចស្ត្រីមានផ្ទៃពោះភាគច្រើននោះទេ