ដោយៈអង្គារ៍ហេង/ភ្នំពេញៈ នៅព្រឹកង្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ លោកវរសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក បានបញ្ជាឱ្យកម្លាំងផ្នែកសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដឹកដោយលោកវរសេនីយ៍ទោ ប៊ុន ណាន អធិការរងខណ្ឌបានចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវលេខ២១៩ កែងផ្លូវ២២០ ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក។
តាមការបញ្ជាក់ពី លោកវរសេនីយ៍ទោ ប៊ុន ណាន អធិការរងខណ្ឌទួលគោក ក្នុងកិច្ចប្រតិបត្តិការនេះបានឱ្យដឹងថា ក្នុងប្រតិបត្តិការ ខាងលើនេះ សមត្ថកិច្ចជំនាញ បានស្ទូចរថយន្តចំនួនមួយគ្រឿង ដែលចតកន្លែងហាមចត និងចាក់សោររថយន្ត ចំនួនមួយគ្រឿង យកមករក្សារទុកនៅអធិដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការអប់រំណែនាំ និងផាកពិន័យតាមច្បាប់ចរាចរណ៍ផ្លូវគោក ព្រមទាំងបានធ្វើកិច្ចសន្យាជាមួយម្ចាស់ទីតាំងយានដ្ឋានជួសជុលរថយន្តចំនួន៥ទីតាំង នៅផ្លូវ២១៩ និងផ្លូវ២២០ ដែលយកផ្លូវសាធារណៈចត និងជួសជុលរថយន្តលើទ្រូងផ្លូវ បង្កឲ្យមានការកកស្ទះចរាចរណ៍ និងបាត់បង់សណ្តាប់ធ្នាប់សាធារណៈ៕